De Ligt ​ផ្លាស់​ទៅ​លេង​នៅ Juventus ​ផ្លូវការ​ហើយ​

ខ្សែ​ការពារ Matthijs de Ligt ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Juventus ​មែនទែន​ហើយ ​ក្រោយ​ពី​គេ​ឃើញ​ធ្វើ​ដំណើរ​ដល់​ទីក្រុង Turin ​កាល​ពី​យប់មិញ​នេះ។

De Ligt ​ជា​ខ្សែ​ការពារ​វ័យ​ក្មេង ​និង​មាន​សមត្ថភាព​គួរ​ឱ្យ​កត់​សម្គាល់​។ មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ ប៉ុន្តែ​ចរចា​មិន​ត្រូវ​គ្នា ដោយ​មាន​តែ Juventus ​មួយ​ប៉ុណ្ណោះ​អាច​ទាក់​ចិត្ត​កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ​បាន។ តម្លៃ​ខ្លួន​របស់​គេ​គឺ​៦៣​លាន​ផោន និង​បន្ថែម​១០​លាន​ផោន​ទៀត​សម្រាប់​ជា Bonus ​ប្រសិន​បើ​រូបគេ​ជួយ​ក្រុម​បាន​ច្រើន។

​គេ​រំពឹង​ថា​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​តែ​ម្ដង។ រូបគេ​នឹង​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​ត្រៀម​លេង​ប្រកួត​មិត្តភាព​រដូវ​ក្ដៅ​ខាង​មុខ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT