បឹងកេត និងភ្នំពេញក្រោន ត្រៀមយុវជន U16, U18 និងក្រុមនារី ចូលលេងលីគសហព័ន្ធ

ក្លិបធំបំផុតនៅកម្ពុជាទាំងពីរគឺ ភ្នំពេញក្រោន និង បឹងកេត បានប្រកាសត្រៀមក្រុមយុវជនថ្នាលអាយុក្រោម១៦ឆ្នាំ ១៨ឆ្នាំ និងក្រុមនារីចូលរួមប្រកួតពានរង្វាន់ដែលនឹងរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានាពេលឆាប់ៗនេះ។

សម្រាប់ពាន U18  គ្រោងនឹងចាប់ផ្តើមនាថ្ងៃទី ២៨ កក្កដា ខាងមុខនេះដោយមាន៦ពូល។ ពូលA មានសូលទីឡូអង្គរ, អង្គរថាយហ្គឺរគិរីដងរែក, សាលាតម្រង់ទិសភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ, យុវជនបាទី, បឹងកេត និងអគ្គិសនីកម្ពុជា។។ ពូលB មាន ភ្នំពេញក្រោន, អាស៊ីអឺរ៉ុបយូណាយធីត, កំពង់ចាម, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, KMH និង វិសាខា។ ពូល C (ខាងលិច) មានឧត្តរមានជ័យ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ពោធិសាត់ និងប៉ៃលិន។ ពូលD (ខាងកើត) រតនៈគិរី, ស្ទឹងត្រែង, មណ្ឌលគិរី, ក្រចេះ, កំពង់ធំ និងព្រះវិហារ។ ពូល E (ខាងជើង) ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, កណ្តាល, កំពង់ស្ពឺ និងអភិ.ខាងជើង។ ពូលF (ខាងត្បូង) កោះកុង, កំពត, ព្រះសីហនុ, កែប, តាកែវ និងកំពង់ឆ្នាំង។

ចំពោះបាល់ទាត់នារីមាន១០ក្រុមគឺ ក្រុមនារីភ្នំពេញក្រោន, ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ខេត្តក្រចេះ, ខេត្តស្វាយរៀង, ខេត្តកំពង់ធំ, ខេត្តបន្ទាយមានជ័យ, សៀមរាប, រតនៈគិរី និងខេត្តកំពង់ស្ពឺ។ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ២៨ កក្កដា ដល់២២ ធ្នូ ដោយប្រើប្រាស់រូបមន្តវិលជុំ ផ្លាស់ប្តូរទឹកដី ខណៈគ្រប់ការប្រកួតលេងរៀងរាល់ម៉ោង ៧និង៣០នាទី។

ចំណែកពាន U16​ CTS-Sport នៅពុំទាន់ទទួលបានដំណឹងនៃការរៀបចំនៅឡើយ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT