• Jose Mourinho ​កំពុង​រៀន​ភាសា​អាល្លឺម៉ង់​

    លោក Jose Mourinho ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ លោក​កំពុង​រៀន​ភាសា​អាល្លឺម៉ង់ ​ដែល​អាច​នឹង​ទៅ​ដឹក​នាំ​ក្រុម​នៅ​ប្រទេស​នេះ​នា​ថ្ងៃ​អនាគត។

    អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​នៅ​មិន​ទាន់​រក​បាន​ក្លឹប​ដឹក​នាំ​នៅ​ឡើយ ក្រោយ​ពី​បដិសេធ​ដឹក​នាំ​ក្រុម​នៅ​ប្រទេស​ចិន ​និង​ក្លឹប Newcastle United ​ក្នុង​លីគ​កំពូល​អង់គ្លេស។ ត្បិត​តែ​មិន​ទាន់​មាន​ក្លឹប​ដឹក​នាំ​យ៉ាង​នេះ​មែន ប៉ុន្តែ​បុរស​ជោគជ័យ​ក្នុង​អាជីព​អ្នក​ចាត់ការ​នេះ ​ក៏​មិន​ព្រម​ទៅ​ដឹក​នាំ​ក្រុម​ល្មម​ៗ​ដែរ។ លោក​បាន​ដាក់​គោលដៅ​ថា​ទាល់​តែ​ក្លឹប​មាន​មហិច្ឆតា​ច្បាស់លាស់​ទើប​លោក​ព្រម​ទៅ​ដឹក​នាំ។

    ថ្មី​ៗ​នេះ ​មាន​ប្រភព​បញ្ជាក់​ថា​បុរស​សញ្ជាតិ​ព័រទុយហ្គាល់ កំពុង​រៀន​ភាសា​អាល្លឺម៉ង់​ហើយ។ ដោយ​នេះ​អាច​ស​បញ្ជាក់​បាន​ថា​លោក​អាច​នឹង​ទៅ​ដឹក​នាំ​ក្រុម​ក្នុង​ប្រទេស​នេះ ប៉ុន្តែ​គ្រាន់​តែ​មិន​ទាន់​ប្រាកដ​ថា​ក្លឹប​មួយ​ណា​ប៉ុណ្ណោះ។ “ខ្ញុំ​កំពុង​រៀន​ភាសា​អាល្លឺម៉ង់ ព្រោះ​ខ្ញុំ​ភ្លេច​ភាសា​នេះ​ច្រើន។ ខ្ញុំ​អាច​និយាយ​អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ បារាំង​និង​អ៊ីតាលី”៕ប្រភព៖ Dailymail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT