Casillas ​ទទួល​បាន​តំណែង​មួយ​នៅ​ក្លឹប Porto ​ក្រោយ​លេង​បាល់​លែង​កើត​

Iker Casillas ​នឹង​កាន់​តួនាទី​ជំនួយការ​គ្រូ​បង្វឹក​នៅ​ក្លឹប Porto ​ក្រោយ​ពី​លោក​បាន​ធូរស្បើយ​ពី​ជំងឺ​គាំង​បេះដូង​កាល​ពី​ពេល​កន្លង​ទៅ​នេះ។

Casillas ​បាន​គាំង​បេះដូង ​និង​ត្រូវ​យក​ទៅ​សង្គ្រោះ​បន្ទាន់ ​អំឡុង​ហាត់​ជាមួយ​សមាជិក​ក្រុម។ ក្រោយ​ពី​ជួយ​ទាន់​ពេល ​និង​ចេញ​ពី​មន្ទីរពេទ្យ​វិញ ​លោក​បាន​ចូល​ហាត់​ជាមួយ​ក្រុម Porto ​ធម្មតា។ ដោយសារ​តែ​ខ្លាច​កើត​មាន​បញ្ហា​ទៀត ​ក្លឹប Porto ​បាន​សម្រេច​ដក​វីរបុរស​អេស្ប៉ាញ​រូប​នេះ ​ពី​ឈុត​កីឡាករ ​មក​ធ្វើ​ជា​ជំនួយ​ការ ផ្ដល់​យោបល់​ដល់​ក្រុម​គ្រូ​បង្វឹក​វិញ។

ត្បិត​តែ​បាន​តួនាទី​នេះ​មែន ប៉ុន្តែ​បុរស​វ័យ​៣៨​ឆ្នាំ​បាន​បញ្ជាក់​ថា​អាជីព​បាល់ទាត់​របស់​លោក​នៅ​មិន​ទាន់​បញ្ចប់​ទេ។ លោក​គ្រាន់​តែ​ត្រូវ​ការ​ពេល​ព្យាយាម​វា​ឱ្យ​ជា​សះស្បើយ​សិន​ប៉ុណ្ណោះ ​នឹង​ចូល​លេង​បាល់​វិញ​ហើយ៕ប្រភព៖ Dailymail

  • Casillas ​ទទួល​បាន​តំណែង​មួយ​នៅ​ក្លឹប Porto ​ក្រោយ​លេង​បាល់​លែង​កើត​