ក្រោយ​ជួប​មុខ​ផ្ទាល់ Neymar ​នៅ​តែ​សុំ​ក្រុម PSG ​ចាកចេញ​ដដែល​

កីឡាករ Neymar ​បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម PSG ​នៅ​បារាំង​ហើយ ដើម្បី​ចរចា​គ្នា​ចំពោះ​អនាគត​របស់​គេ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។

កាល​ពី​ម្សិលមិញ​នេះ ​Neymar ​បាន​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​វិញ​ហើយ ក្រោយ​ពី​បដិសេធ​មិន​មក​កាល​ពី​សប្ដាហ៍​មុន ​ហើយ​ត្រូវ PSG ​ពិន័យ​ជាង​៤០​ម៉ឺន​ដុល្លារ។ ទន្ទឹម​គ្នា​នឹង​ការ​ព្រម​ចូល​ហាត់​វិញ​នេះ​ដែរ  ក៏​មាន​ដំណឹង​មក​ថា​កីឡាករ​ប្រេស៊ីល​រូប​នេះ ​ពេល​ជួប​ថ្នាក់​ដឹក​នាំ​ក្រុម PSG ​រូបគេ​នៅ​តែ​សុំ​ក្លឹប​ចាកចេញ​ដដែល សម្រាប់​រដូវ​ក្ដៅ​នេះ ​ដោយ​ខ្លួន​ចង់​ទៅ​លេង​នៅ Barcelona ​វិញ។

ក្លឹប PSG ​ក៏​មិន​ហាម​ឃាត់​សម្រាប់​ការ​ចាកចេញ​នេះ​ដែរ ប៉ុន្តែ​ក៏​ត្រូវ​ឱ្យ​ក្លឹប​ដែល​ចង់​បាន​នោះ ​ដាក់​តម្លៃ​ខ្លួន​សមរម្យ​ទើប​ពួកគេ​ព្រម​លក់​ចេញ។ មុន​នឹង​លក់​ចេញ​នេះ​ដែរ Neymar ​ក៏​ត្រូវ​មក​ហាត់​និង​ស្ដាប់​តាម​ថ្នាក់​ដឹក​នាំ​ក្រុម​លីគ​កំពូល​បារាំង​នេះ​សិន​ដែរ ​មិន​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ចង់​បាន​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT