Messi ​ជប៉ុន អាច​ជាប់​ឈុត​ធំ Real Madrid ​តែ​ម្ដង ​ក្រោយ​បង្ហាញ​សមត្ថភាព​ខ្ពស់​

Takefusa Kubo ​ឈ្មោះ​ក្រៅ​ហៅ​ថា Messi ​ជប៉ុន ​កំពុង​បង្ហាញ​សមត្ថភាព​បាន​យ៉ាង​ល្អ ​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម Real Madrid ​ត្រៀម​ប្រកួត​មិត្តភាព​។

កីឡាករ​វ័យ​ក្មេង​របស់​ជប៉ុន​នេះ ​គឺ​ក្រុម Real Madrid ​ទិញ​មក ​ដោយ​គម្រោង​យក​ទៅ​លេង​នៅ​ឈុត​យុវជន​សិន ​មិន​ទាន់​អាច​ឡើង​ក្រុម​ធំ​ឡើយ។ តែ​ក្រោយ​ពី​ហ្វឹកហាត់​ជាមួយ​ឈុត​ធំ​ប៉ុន្មាន​ថ្ងៃ​មក​នេះ គេ​សង្កេត​ឃើញ​ថា Kubo ​ធ្វើ​បាន​យ៉ាង​ល្អ ​ដែល​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​ចាប់​អារម្មណ៍​លើ​គេ​ខ្លាំង​មែនទែន។ មិន​ត្រឹម​តែ​គ្រូ​បង្វឹក​ឡើយ សូម្បី​តែ​មិត្ត​រួម​ក្រុម​ដែល​ជា​រាម​ច្បង​នោះ ក៏​សរសើរ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​គេ​ដែរ។

កីឡាករ​វ័យ​១៨​ឆ្នាំ​នេះ ​ត្រូវ​បាន​គេ​ប្រៀប​ទៅ​នឹង Vinicius Jr ​ដែល​អាច​ចូល​មក​លេង​ក្រុម​ធំ​បាន។ Kubo ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ថត​រូប​ត្រៀម​រដូវកាល​ថ្មី​ជាមួយ​ក្រុម​ធំ​តែ​ម្ដង ​ហើយ​បើ​សិន​ជា​រូបគេ​នៅ​តែ​ធ្វើ​បាន​ល្អ ​និង​អភិវឌ្ឍ​ខ្លួន​យ៉ាង​នេះ​ទៀត ​អាច​នឹង​ជាប់​ឈ្មោះ​លេង​ក្រុម​ធំ​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT