មូលហេតុ​អី Hazard ​ជ្រើស​យក​អាវ​លេខ​២៣​នៅ Real Madrid ​

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Eden Hazard ​បាន​ជ្រើសរើស​លេខ​២៣ ​សម្រាប់​ពាក់​ក្នុង​ក្រុម Real Madrid ​ហើយ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

Hazard ​ដំបូង​ឡើយ​ចង់​បាន​អាវ​លេខ​១០​របស់ Luka Modric ​ប៉ុន្តែ​ម្ចាស់​ពាន Ballon d’Or ​ឆ្នាំ​មុន​នេះ ​មិន​ព្រម​ប្រគល់​ឱ្យ​ឡើយ។ បើ​ទោះ​មិន​បាន​លេខ​១០​នេះ​មែន ប៉ុន្តែ Hazard ​ក៏​មិន​អន់​ចិត្ត​អ្វី​ឡើយ ព្រោះ​រូបគេ​បាន​និយាយ​គ្នា​រួច​ហើយ​សម្រាប់​លេខ​អាវ​នេះ។ ដោយសារ​តែ​មិន​បាន​លេខ​១០ ​កីឡាករ​បែលហ្សិក​ក៏​សម្រេច​ចិត្ត​យក​អាវ​លេខ​២៣​ពាក់​វិញ។

មូលហេតុ​ដែល​ជ្រើស​រើស​យក​អាវ​លេខ​២៣​នេះ ​សាមី​ខ្លួន​បាន​បញ្ជាក់​ថា​វា​ជា​លេខ​ដែល Idol ​របស់​គេ​ពាក់​ពី​មុន​មក ហើយ​បាន​ជោគជ័យ​ខ្លាំង។ លេខ​២៣​នេះ ​គឺ​ជា​លេខ​ដែល David Beckham ​ពាក់​នៅ​ក្រុម Real Madrid ​ដំបូង ​ហើយ​តារា​បាល់​បោះ Michael Jordan ​និង LeBron James ​ក៏​ពាក់​អាវ​លេខ​នេះ​ដែរ។ ដូច្នេះ​ហើយ ទើប Hazard ​យក​លេខ​២៣​នេះ ​ពាក់​តាម Idol ​របស់​គេ​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT