Neymar ​ហោះ​ទៅ​បារីស ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាមួយ PSG ​ហើយ​

ខ្សែ​ប្រយុទ្ធ Neymar ​បាន​ហោះ​ទៅ​ប្រទេស​បារាំង ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​ក្រុម PSG ហើយ ក្រោយ​ពី​សាមី​ខ្លួន​មិន​ព្រម​ចូល​ហ្វឹកហាត់​តាម​ការ​កោះហៅ​របស់​ក្លឹប។

Neymar ​បាន​បដិសេធ​មិន​ព្រម​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម PSG ​វិញ​ឡើយ ដោយ​សាមី​​ខ្លួន​បញ្ជាក់​ថា​ចង់​ចាកចេញ​ពី​ក្លឹប​នេះ ដើម្បី​ទៅ​រួម​រស់​ជាមួយ Barcelona ​វិញ។ ការ​មិន​ព្រម​ចូល​ហាត់​តាម​ការ​កោះហៅ​នេះ ​ក្រុម PSG ​បាន​ពិន័យ​រូបគេ​ជា​សាច់​ប្រាក់​ជាង​៤០​ម៉ឺន​ដុល្លារ​រួច​ហើយ។ បើ​កីឡាករ​នៅ​តែ​បន្ដ​អាកប្បកិរិយា​មិន​ធ្វើ​តាម​ក្លឹប​ទៀត ​នោះ​វិធានការ​បន្ដ​អាច​នឹង​កើត​ឡើង​មិន​ខាន។

 ដើម្បី​កុំ​ឱ្យ​វែងឆ្ងាយ​ខ្លាំង ​អតីត​កីឡាករ Barcelona ​ខាង​លើ​បាន​ហោះ​ទៅ​បារាំង​កាល​ពី​ម្សិលមិញ​នេះ​ហើយ។ គេ​អាច​សន្និដ្ឋាន​បាន​ថា​ការ​ទៅ​បារាំង​វិញ​នោះ គឺ​កីឡាករ​ប្រេស៊ីល​រូប​នេះ ​នឹង​ចរចា​គ្នា​បន្ដ​ទៀត​ជាមួយ​ក្លឹប PSG ​ចំពោះ​កុងត្រា​របស់​ខ្លួន ​និង​អ្វី​ដែល​គេ​ត្រូវ​ការ។ ខណៈ​ដែល​រឿង​ដើរ​ចេញ​ពី​ក្លឹប​នោះ គឺ​ក្រុម PSG ​មិន​ហាម​ឡើយ ប៉ុន្តែ​លុះត្រា​បាន​តម្លៃ​​ខ្លួន​សមរម្យ​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT