Mahrez ​ទាត់​Free Kick ​ចុង​ម៉ោង​ជួយ​ក្រុម​អាល់ហ្សេរី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រAfrica Cup

​ខ្សែ​បម្រើ​ប្រយុទ្ធ Riyad Mahrez ​ទាត់​បាល់​ហ្វ្រីឃីក​ចុង​ម៉ោង ​ជួយ​ក្រុម​អាល់ហ្សេរី ​យក​ឈ្នះ​លើ​ក្រុម​នីហ្សេរីយ៉ា ២-១ ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Africa Cup of Nations ​កាល​ពី​យប់មិញ​នេះ។

ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​ក្រុម​អាល់ហ្សេរី​រក​គ្រាប់​បាល់​បាន​មុន​នៅ​នាទី​៤០ ​ដោយ​វា​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Troost Ekong ​។ ការ​ប្រកួត​ឈាន​ដល់​នាទី​៧០ ​ទើប​ក្រុម​នីហ្សេរីយ៉ា ​តាម​បាន​ស្មើ​វិញ​ដោយ Ighalo ​ដែល​១​គ្រាប់​នេះ​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី។ ស្មើ​គ្នា ១-១ ​នេះ​ហើយ ​នៅ​ចុង​ម៉ោង​នាទី​៩០+៥​ទៅ​ហើយ ​ក្រុម​អាល់ហ្សេរី​ក៏​រក​បាន​១​គ្រាប់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត ដោយ Mahrez ​ជា​អ្នក​ធ្វើ​បាន​សម្រេច​ដោយ​ការ​ទាត់​បាល់​ហ្វ្រីឃីក​យ៉ាង​ស្អាត​បញ្ចូល​ទី។

ក្រុម​អាល់ហ្សេរី ​នឹង​ត្រូវ​ប៉ះ​ក្រុម​សេណេហ្គាល់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ខាង​លើ​នា​ថ្ងៃ​ទី​១៩ ខែ កក្កដា ឆ្នាំ ២០១៩​ខាង​មុខ​នេះ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT