Griezmann៖ ខ្ញុំ​នឹង​សុំទោស​អ្នក​គាំទ្រAT Madrid ​នៅ​លើ​ទីលាន​

Griezmann ​បាន​និយាយ​ថា​រូបគេ​នឹង​សុំទោស​អ្នក​គាំទ្រ​ក្រុម Atletico Madrid ​អំឡុង​ពេល​ប្រកួត​នៅ​លើ​ទីលាន ចំពោះ​ការ​ប្រកាស​ចាកចេញ​របស់​គេ​មក​រួម​ក្រុម Barcelona ។

ក្នុង​ឱកាស​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ឱ្យ​ក្រុម Barcelona ​កីឡាករ​ឆ្នើម​សញ្ជាតិ​បារាំង​ខាង​លើ​បាន​បញ្ជាក់​ថា​រូបគេ​នឹង​សុំទោស​អ្នក​គាំទ្រ AT Madrid ​ទាំង​អស់ ចំពោះ​ការ​បែក​ធ្លាយ​ឯកសារ​ខ្លួន​យល់​ព្រម​មក​លេង​ឱ្យ​ក្រុម Barcelona ​ច្រើន​ខែ​មក​ហើយ។ មួយ​វិញ​ទៀត ​Griezmann ​ក៏​នឹង​អរគុណ​គ្រប់​យ៉ាង​ដែល​អ្នក​គាំទ្រ AT Madrid ​ផ្ដល់​ឱ្យ​គេ​អំឡុង​ពេល​លេង​នៅ​ទី​នោះ​ផង​ដែរ។

កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​ផ្លាស់​មក​លេង​នៅ Barcelona ​ក្នុង​តម្លៃ​ខ្លួន​១០៨​លាន​ផោន ​កុងត្រា​៥​ឆ្នាំ។ អំឡុង​ពេល​លេង​ឱ្យ​ក្រុម​របស់​លោក Simeone ​រូបគេ​រក​គ្រាប់​បាល់​បាន​១៣៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២៥៧​ប្រកួត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT