ម្ចាស់​អាវ​លេខ ៧ បដិសេធ​មិន​ព្រម​ប្រគល់​លេខ​អាវ​ឲ្យ​ទៅ Eden Hazard

ម្ចាស់​អាវ​លេខ ៧ នា​ពេល​បច្ចុប្បន្ន​នៅ​ក្លឹប Real Madrid គឺ​កីឡាករ Mariano Diaz ​មិន​ព្រម​ប្រគល់​លេខ​អាវ​ពិសេស​មួយ​នេះ​ទៅ​កាន់​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Eden Hazard នោះ​ទេ។ នេះ​បើ​តាម​របាយការណ៍​ពី Marca ​បាន​ចុះ​ផ្សាយ។

លេខ ៧ ជា​លេខ​ជោគជ័យ​ដែល​ធ្លាប់​ប្រើប្រាស់​ដោយ Cristiano Ronaldo អំឡុង​ចាយ​ពេល​អស់​ជាង ៩ ឆ្នាំ​នៅ​ក្លឹប Real Madrid មុន​ចាកចេញ​ទៅ​អ៊ីតាលី។

បែបណាមិញ​សម្រាប់ Hazard ​តាម​ប្រភព​ខាង​លើ​ក៏​សង្កត់​ធ្ងន់​ដែរ​ថា​នឹង​មិន​ទទួល​បាន​លេខ ៧ ឬ​លេខ ១០ នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​រូប​គេ​ផ្ទាល់​បាន​ជ្រើស​យក​លេខ ២៣ ដែល​ជា​លេខ​ធ្លាប់​ប្រើប្រាស់​ដោយ​ David Beckham កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT