ក្លឹប Valencia បានប្រជែងយកឈ្នះក្លឹប West Ham ក្នុងការនាំយកខ្សែប្រយុទ្ធ Maxi Gomez របស់ក្លឹប Celta Vigo នៅតម្លៃខ្លួន ១៤,៥ លានអឺរ៉ូ។
យុវជនវ័យ ២២ ឆ្នាំរូបនេះជាប់កុងត្រារយៈពេល ៥ ឆ្នាំសម្រាប់ការផ្លាស់ទៅចូលរួមនៅទឹកដី Mestalla ជាមួយតម្លៃផ្តាច់កុងត្រាខ្ពស់ ១៤០ លានអឺរ៉ូ។ អំឡុងលេងឲ្យ Celta រយៈពេលជាង ២ ឆ្នាំរូបគេចូលរួមបាន ៧១ ប្រកួតដោយរកបាន ៣០គ្រាប់សរុប។
បញ្ជាក់ថា Valencia បាននាំចូលបេក្ខភាពចំណូលថ្មីជាច្រើនរូបមានដូចជា Jasper Cillessen, Manu Vallejo និង Jason ខណៈ Denis Cheryshev ក៏ទើបយកបានកាលពីប៉ុន្មានថ្ងៃមុន សម្រាប់ការស្វាគមន៍ Chmapions League រដូវកាលក្រោយ។ ប្រភព៖ Sportskeeda



