លេង​ធម៌​ក្តៅ! United ទុក​ពេល​ឲ្យ Madrid ពិចារណា​រឿង​ទិញ Pogba ​ត្រឹម​ថ្ងៃ​ទី…

ក្លឹប Manchester United ​ត្រូវ​បាន​រាយការណ៍​ថា​ផ្ញើ​សារ​ទៅ​កាន់​ក្លឹប Real Madrid ឲ្យ​ពិចារណា​លើ​រឿងរ៉ាវ​របស់ Paul Pogba លឿន​ជាង​នេះ​បន្តិច ពោល​គឺ​ដាក់​ពេលវេលា​កំណត់​ត្រឹម​ថ្ងៃ​ទី ៨ សីហា​ខាង​មុខ។ នេះ​បើ​តាម​សារព័ត៌មាន Mirror ​បាន​ចុះ​ផ្សាយ។

Pogba ដែល​ធ្លាប់​បញ្ជាក់​ពី​បំណង​ចង់​ដើរ​ចេញ​ពី Old Trafford មាន​តាំង​ពី​ក្លឹប Real Madrid, Juventus និង Paris ចង់​បាន​កីឡាករ​បារាំង​រូប​នេះ។ យ៉ាងណាមិញ United ​បាន​ដាក់​តម្លៃ​កល់​ដល់​ទៅ ១៥០ លាន​ផោន ស្រប​ពេល​អធិរាជ​ស Madrid កន្លង​មក​បាន​ចាយ​អស់ ៣០០ លាន​រួច​ទៅ​ហើយ​នោះ។

នេះ​ជា​ការ​ដាក់​គំនាប​មួយ​បន្ថែម​ទៀត​សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញ ប្រសិន​ណា​ពួក​គេ​ចង់​ពន្យារ​ពេល​ដល់​បិទ​ទីផ្សារ​ដោះដូរ​នៅ​អង់គ្លេស ទើប​ប្រកាស​ពី​ការ​ចូល​ចរចា​នោះ​នឹង​មិន​អាច​ទៅ​រួច​ឡើយ។

បញ្ជាក់​ថា​ទីផ្សារ​ដោះដូរ​របស់​អង់គ្លេស​ដែល​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ ៨ សីហា​មាន​ន័យ​ថា​ក្លឹប​នៅ​ PL មិន​អាច​នាំ​ចូល​កីឡាករ​ចូល​ក្លឹប​នោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​លក់​ចេញ​អាច​ធ្វើ​ទៅ​បាន​សេរី ខណៈ​នៅ LaLiga ​បើក​ទ្វារ​ទទួល​ដល់​ដើម​ខែ​កញ្ញា​ឯ​ណោះ។ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT