ចឹងបាន Zidane ​ចាកចេញពីជំរំហ្វឹកហាត់មកលឿនមេស

​កាល​ពី​ម្សិលមិញ​នេះ មាន​ដំណឹង​ថា Zidane ​បាន​ចាកចេញ​ពី​ជំរំ​ហ្វឹកហាត់​របស់ Real Madrid ​នៅ​កាណាដា​ភ្លាម​ៗ ​តែ​ម្ដង ដើម្បី​ហោះ​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន។បើ​តាម​ការ​បញ្ជាក់​របស់​ក្លឹប Real Madrid ​ការ​ចាកចេញ​របស់ Zidane ​នេះ គឺ​លោក​ទៅ​ចួលរួម​បុណ្យ​សព​របស់​បង​ប្រុស​បង្កើត​ឈ្មោះ​ Farid Zidane។ លោក Farid ​មាន​វ័យ​៥៤​ឆ្នាំ ​ហើយ​លោក​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​មហារីក។ ក្រុម​គ្រួសារ​ត្រកូល Zidane ​ទាំង​អស់​សុទ្ធ​តែ​ទៅ​ចូលរួម​កម្មវិធី​បុណ្យ​សព​នេះ ដូច្នេះ​ហើយ​ទើប​លោក Zidane ​សុំ​ការ​អនុញ្ញាត​ពី​ប្រធាន​ក្លឹប​ដើម្បី​ទៅ​ចូលរួម។អំឡុង​ពេល​អ្នកចាត់ការ​ខាង​លើ​មិន​នៅ ​លោក David Bettoni ​ដែល​ជា​គ្រួ​ជំនួយ​ជា​អ្នក​ដឹក​នាំ​ក្រុម​ហ្វឹកហាត់​ជំនួស។ ​ហើយ​ក្រុម​កីឡាករ Real Madrid ​ទាំង​អស់​ក៏​បាន​បង្ហាញ​ពី​ការ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​មួយ​នេះ​ដែរ៕

ប្រភព៖ GalPost

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT