គិតមិចដែរ Mane ​

លោក Saee Seck ​ប្រធាន​សហព័ន្ធ​បាល់ទាត់​របស់​ប្រទេស​សេណេហ្គាល់ ​ចង់​ឱ្យ​កីឡាករ Sadio Mane ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Real Madrid ​ក្រោយ​ពី​ជួយ​ក្រុម Liverpool ​លើក​ពាន UEFA Champions League ។ខ្សែ​ប្រយុទ្ធ Mane ​បាន​ឈ្នះ​ស្បែក​ជើង​មាស​នៅ​ក្របខណ្ឌ English Premier League ​ហើយ​ក៏​បាន​ជួយ​ក្រុម Liverpool ​លើក​ពាន​រង្វាន់ UEFA Champions League ​ផង​ដែរ។ ការ​លេង​បាន​យ៉ាង​ល្អ​នៅ​រដូវ​កាល​មុន​នេះ​ហើយ ទើប​បាន​ជា​ប្រធាន​សហព័ន្ធ​សេណេហ្គាល់​ចង់​ឃើញ​កីឡាករ​រួម​សញ្ជាតិ​គ្នា​នេះ ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ថ្មី​ទៀត ដើម្បី​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ខ្ពស់​ឡើង។

ក្លឹប​ថ្មី​ដែល​លោក  Saee Seck  ​ចង់​ឱ្យ Mane ​ទៅ​លេង​នោះ​គឺ​ Real Madrid ​របស់​អេស្ប៉ាញ។ លោក​បាន​បន្ដ​ទៀត​ថា​លោក​ជា​អ្នក​គាំទ្រ Barcelona ​ប៉ុន្តែ​ក្លឹប​បន្ទាប់​ដែល Mane គួរ​ទៅ​នោះ​គឺ Real Madrid ព្រោះ​ក្លឹប​មួយ​នេះ​អាច​ធ្វើ​ឱ្យ​រូបគេ​កាន់​តែ​ល្បីល្បាញ​បន្ថែម​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT