Maguire ​ប្រាប់​ក្រុម Leicester City ​ថា​ចង់​ចាកចេញ​រដូវ​ក្ដៅ​នេះ​

ខ្សែ​ការពារ Harry Maguire ​បាន​ប្រាប់​ទៅ​សមាជិក​ក្រុម Leicester City ​ថា​រូបគេ​ចង់ចាកចេញ​ពី​ក្រុម​ហើយ​នា​រដូវ​ក្ដៅ​នេះ ដើម្បី​ទៅ​លេង​ក្លឹប​ថ្មី ​រក​បទ​ពិសោធ​ថ្មី។ខ្សែ​ការពារ​ជម្រើស​ជាតិ​អង់គ្លេស​ខាង​លើ​នេះ ​មាន​ក្លឹប​២​ដែល​ចង់​បាន​រូបគេ​ខ្លាំង​គឺ Manchester United ​និង Manchester City ។ យ៉ាងណាមិញ ​តម្លៃ​ខ្លួន​រហូត​ដល់​៧៥​លាន​ផោន​នេះ ​គេ​អាច​សម្គាល់​ឃើញ​ថា​នៅ​សល់​តែ Man Utd ​ទេ ​ដែល​នៅ​ចង់​បាន​ខ្លាំង ខណៈ​ដែល Man City ​វិញ​ហាក់​ដក​ថយ​ទៅ​ហើយ ព្រោះ​តម្លៃ​ដល់​ទោ​៧៥​លាន​ផោន​នេះ​គឺ​អាច​ចាត់​ទុក​ថា​ថ្លៃ។

ជាមួយ​គ្នា​នឹង​ក្រុម Man Utd ​បន្ដ​ចរចា​យក​នេះ​ដែរ ​សាមី​ខ្លួន  Maguire ​វិញ​ក៏​បាន​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​និង​អ្នក​ចាត់ការ​ក្រុម Rodgers ​រួច​ទៅ​ហើយ​ថា​រូបគេ​ពិត​ជា​ចង់​ចាកចេញ​នៅ​រដូវ​កាល​នេះ​មែន។ ត្បិត​តែ​ចង់​ចាកចេញ​យ៉ាង​នេះ​មែន ប៉ុន្តែ​រូបគេ​ក៏​បន្ដ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​ដែរ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​បើក​រដូវ​កាល៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT