Griezmann៖ ​ខ្ញុំ​មក Barcelona ​ដើម្បី​ធ្វើ​ឱ្យ​ក្លឹប​នេះ​កាន់​តែ​ធំ​ជាង​មុន​ទៀត​

កីឡាករ Griezmann ​បាន​ទៅ​ដល់​ទីលាន​របស់​ក្រុម Barcelona ​ហើយ ​ក្រោយ​ពី​សម្រេច​ការ​ផ្ទេរ​ចេញ​ពី​ក្រុម Atletico Madrid ​ក្នុង​តម្លៃ​ខ្លួន​១០៨​លាន​ផោន។ទន្ទឹម​នឹង​ការ​ទៅ​លេង​នៅ​ក្លឹប​ថ្មី​ជាមួយ Lionel Messi ​នេះ​ដែរ ​កីឡាករ​បារាំង​ខាង​លើ​បាន​បញ្ជាក់​ថា​រូបគេ​មក​ទី​នេះ ដើម្បី​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​នា​រដូវ​កាល​ថ្មី​ខាង​មុខ។ ​ពាន​រង្វាន់​ដែល​ចង់​ឈ្នះ​នោះ​រួម​មាន La Liga , Copa del Rey ​និង UEFA Champions League ។

ខ្សែ​ប្រយុទ្ធ​ជួយ​បារាំង​លើក​ពាន World Cup 2018 ​បាន​បន្ថែម​ទៀត​ថា​បច្ចុប្បន្ន​នេះ Barcelona ​ជា​ក្លឹប​ធំ​មួយ​ទៅ​ហើយ ប៉ុន្តែ​ខ្លួន​ចង់​ជួយ​ក្រុម​នេះ​ឱ្យ​កាន់​តែ​ធំ​ជាង​នេះ​ទៅ​ទៀត។ការ​បាន​ទៅ​លេង​ជាមួយ Messi ​នេះ​ដែរ ​Griezmann ​រំពឹង​ថា​រូបគេ​នឹង​យល់​ចិត្ត​គ្នា​ល្អ ហើយ​ធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​ខាង​លើ​របស់​ក្រុម​អ្នក​មាន​បុណ្យ​កាន់​តែ​មុត​ស្រួច​ថែម​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT