Neymar ​ថា​ប្រកួត​ដែល​គេ​ពេញ​ចិត្ត​បំផុត គឺ​ការ​លេង​ឱ្យ Barca ​ឈ្នះ PSG 

ខ្សែ​ប្រយុទ្ធ Neymar ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​ដែល​ខ្លួន​ពេញ​ចិត្ត​ជាង​គេ​ក្នុង​អាជីព ​គឺ​ការ​ប្រកួត​ដែល​ខ្លួន​លេង​ឱ្យ​ក្រុម Barcelona ​ហើយ​វាយ​បក​ទម្លាក់​ក្រុម PSG ​បាន​នៅ UEFA Champions League ។នៅ​ឆ្នាំ​២០១៧ ​ការ​ប្រកួត​រវាង​ក្រុម Barcelona ​និង PSG ​នៅ​តែ​ធ្វើ​ឱ្យ​គេ​ចង់​ចាំ​ទុក​ជា​និច្ច ព្រោះ​ជា​ការ​ប្រកួត​មួយ​ដែល​វាយ​បក​ខ្លាំង​មែនទែន ​ក្រោយ​ពី Barca ​ចាញ់ PSG ​៤-០ ​ទៅ​ហើយ តែ​អាច​យក​ឈ្នះ​វិណ​បាន ៦-១ ​នៅ​ជើង​ទី​២។ ​ទន្ទឹម​គ្នា​នឹង​ការ​ប្រកួត​ជក់​ចិត្ត​នេះ​ដែរ ​វា​ក៏​បាន​ជាប់​ជា​ការ​ប្រកួត​មួយ​ដែល Neymar ​មិន​អាច​បំភ្លេច​បាន​ផង​ដែរ។

កីឡាករ​ប្រេស៊ីល​ដែល​បច្ចុប្បន្ន​លេង​នៅ PSG ​ហើយ​កំពុង​ប្រកាស​ចង់​ចាកចេញ​នេះ​ដែរ ​បាន​និយាយ​ទាំង​មិន​លាក់​លៀម​ឡើយ​ថា​ខ្លួន​ពេញ​ចិត្ត​ណាស់​ក្នុង​ការ​ប្រកួត​មួយ​ដែល​រូបគេ​បាន​រួម​ចំណែក​ទម្លាក់​ក្រុម PSG ​ពី Champions League ។ រូបគេ​នៅ​តែ​ចង់​ចាំ​ការ​វាយ​បក​យ៉ាង​អស្ចារ្យ​នោះ​ដដែល ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT