Juve ​យក De Ligt តែ​អាច​ប្រគល់​កីឡាករ​ម្នាក់​សង​ទៅ Ajax វិញ

Juventus កំពុង​មាន​ភាគរយ​កាន់​តែ​ខ្ពស់​ដែល​រំពឹង​នឹង​ប្រកាស​វត្តមាន Matthijs de Ligt ​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ការ​មក​ដល់​របស់​ខ្សែ​ការពារ​សញ្ជាតិ​ហូឡង់ ក៏​ទំនង​ជា​ធ្វើ​ឲ្យ​មាន​ភាព​រង្គោះរង្គើ​ដល់​អនាគត​របស់​យុវជន​វ័យ​ក្មេង​មួយ​រូប​នៅ​សេះ​បង្កង់។

 

នោះ​គឺ Moise Kean ដែល​ជា​ចំណែក​ដ៏​សំខាន់​មួយ ​ជួន​ពេល Ronaldo អវត្តមាន​ក្នុង​ការ​ប្រកួត​មួយ​ចំនួន​កាល​ពី​រដូវ​កាល ២០១៨/១៩។ បែបណាមិញ Kean អាច​នឹង​ត្រូវ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប AFC Ajax ​ត្បិត​មាន​ការ​ចាប់​អារម្មណ៍​ពី Man City និង Everton របស់​អង់គ្លេស។

ប្រសិន​ណា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​អាច​ទៅ​ចូលរួម​នៅ​ក្លឹប​យុវជន​ហូឡង់ រូប​គេ​ដែល​មាន​ទេពកោសល្យ​ស្រាប់​ផង​នោះ ក៏​នឹង​ត្រូវ​សម្រេច​ដាក់​ឲ្យ​ជាប់​ជម្រើស ១១ នាក់​ដំបូង គួប​ផ្សំ​អាច​បោះ​ជំហាន​ថ្មី​បន្ថែម​ទៀត ដើម្បី​រុញ​ច្រាន​ឲ្យ​អនាគត​របស់​គេ​ទៅ​ថ្ងៃ​មុខ​កាន់​តែ​ត្រចេះត្រចង់​ជាង​ធ្វើ​ត្រឹម​ស្រមោល​នៅ​ទឹក​ដី Turin ជាមួយ​ក្លឹប​សេះ​បង្កង់។ ប្រភព៖ Calciomercato

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT