Juventus ​៩៩% ​ទិញ​បាន de Ligt ​ហើយ​

ក្លឹប Juventus ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ជាមួយ​ក្លឹប Ajax ​ហើយ​ក្នុង​ការ​ទិញ​យក​ខ្សែ​ការពារ de Ligt ​ក្នុង​តម្លៃ​ខ្លួន​៦៣​លាន​ផោន​។

កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​ទិញ​យក ប៉ុន្តែ​មាន​តែ Juventus ​មួយ​ប៉ុណ្ណោះ​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ។ ប្រភព​នៅ​ហុល្លង់​បាន​បញ្ជាក់​ហើយ​ថា​ក្លឹប​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​គ្នា​រួច​ហើយ​សម្រាប់​ការ​ផ្ទេរ​ខ្សែ​ការពារ​នេះ។ តម្លៃ​ខ្លួន​របស់​កីឡាករ​ឆ្នើម​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​រហូត​ដល់​៦៣​លាន​ផោន​ឯ​ណោះ។

នៅ​មាន​រឿង​បន្តិចបន្ដួច​ទៀត​ប៉ុណ្ណោះ គឺ​ក្លឹប Juventus ​អាច​នឹង​ធ្វើ​ពិធី​បង្ហាញ​មុខ​កីឡាករ​រូប​នេះ​បាន​ហើយ។ ដោយ​គេ​រំពឹង​ថា​អាច​នឹង​ចុង​សប្ដាហ៍​នេះឬ​ដើម​សប្ដាហ៍​ក្រោយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT