[ផ្លូវការ] FC Barcelona ប្រកាស​បេក្ខភាព​ថ្មី Griezmann ព្រមព្រៀង​កុងត្រា ៥ ឆ្នាំ

Antoine Griezmann សម្រេច​ថា​នឹង​ចូលរួម​តតាំង​សមរភូមិ​ដ៏​ក្តៅ​គគុក​នា​រដូវ​កាល​ក្រោយ​ជាមួយ​ក្លឹប​ថ្មី FC Barcelona ​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​លើ​ទំហំ​ប្រាក់ ១២០ ​លាន​អឺរ៉ូ​បាន​បញ្ចប់​ទៅ​ដោយ​រួចរាល់។

កីឡាករ​សញ្ជាតិ​បារាំង​បាន​ព្រមព្រៀង​លើ​កុងត្រា​រយៈ ពេល ៥ ឆ្នាំ ដែល​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៤ ជាមួយ​តម្លៃ​ផ្តាច់​កុងត្រា​ថ្លៃ​ដល់​ទៅ ៨០០ លាន​អឺរ៉ូ ដែល​តម្លៃ​នេះ​សមល្មម​នឹង​ក្លឹប​ដទៃ​ខ្លាច​រអា​នឹង​បើក​ការ​ចរចា​​ចង់​បាន Griezmann នា​ថ្ងៃ​ខាង​មុខ។

អ្នក​មាន​បុណ្យ​នឹង​កាន់​តែ​រឹងមាំ​បន្ថែម​ទៀត ជា​ពិសេស​សម្រាប់​ការ​តតាំង​នៅ Champions League ​នា​រដូវ​កាល​ក្រោយ ដោយ​តំបន់​ប្រយុទ្ធ​ខាង​មុខ​ចម្បង ៣ រូប​អាច​នឹង​ប្រើប្រាស់ Griezmann, Messi, Suarez ​ហើយ​ក៏​កាន់​តែ​វិសេសវិសាល​សម្រាប់​ការ​ប្រកួត El Clasico ព្រោះ​កន្លង​ទៅ Real Madrid ក៏​បាន​ជះ​អស់ ៣០០ លាន​រួច​មក​ហើយ​ដែរ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​លេង​របស់​ខ្លួន។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT