ឃើញ​លេង​ល្អ​នៅ Copa ជើង​ស៊ុត Everton កំពុង​មាន​ក្លឹប​ដល់​ទៅ ៨ ចង់​បាន

នៅ​ការ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​កន្លង​មក កីឡាករ Everton Soares ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដែល​លោក​ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​បាន​ជួយ​ឲ្យ​ប្រេស៊ីល​ឈ្នះ Copa America ឆ្នាំ ២០១៩។

ត្រួសៗ​គិត​ត្រឹម​ទីផ្សារ​ដោះដូរ​កំពុង​ក្តៅ​គគុក បុរស​វ័យ ២៣ ឆ្នាំ​មាន​ក្លឹប​ធំៗ ៨ ដែល​ចង់​បាន​ក្នុង​នោះ​មាន Atletico Madrid, Napoli, Bayern Munich, Man Utd, Borussia Dortmund, Man City, Arsenal និង Paris Saint-Germain សុទ្ធ​សឹង​ដាក់​ក្រសែ​ភ្នែក​ចំៗ​លើ​កីឡាករ​លេង​នៅ​តំបន់​ប្រយុទ្ធ។

រំឭក​ថា​ Everton ជាប់​ឈ្មោះ​នៅ​តំណែង Top Scorer ជាមួយ​កីឡាករ Paolo Guerrero របស់​ក្រុម​ជម្រើស​ជាតិ​ប៉េរូ​ដែល​រក​បាន ៣ គ្រាប់​រៀង​ខ្លួន​នៅ​ព្រឹត្តិការណ៍ Copa Amercica ទើប​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី ៧ ​កក្កដា។ ប្រភព៖ OneFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT