Barcelona ​ត្រូវ​ចាយ​ប៉ុន្មាន ដើម្បី​ទាញ Joao Cancelo ចេញ​ពី​ទឹក​ដី​អ៊ីតាលី

Barcelona ​ហាក់​កំពុង​ប្រជែង​ជាមួយ​ក្លឹប​យក្ស​អង់គ្លេស Manchester City ​ក្នុង​ការ​ដណ្តើម​យក​ខ្សែ​ការពារ Joao Cancelo ដែល​មាន​ភាគរយ​ខ្ពស់​នឹង​អាច​ចាកចេញ​ពី​ទ្រនំ​ទឹក​ដី Turin ​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

យោង​តាម​របាយការណ៍​ពី Sportitalia បាន​ឲ្យ​ដឹង​ថា​ក្លឹប​យក្ស​កាតាឡាន់​នឹង​ត្រូវ​ចាយ​លុយ​ប្រមាណ ៥០ ទៅ ៥៥ លាន​អឺរ៉ូ​សម្រាប់​ការ​នាំ​យក​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ។ ចំណុច​នេះ​មាន​ន័យ​ថា​ក្លឹប​មាន​មូលដ្ឋាន​នៅ​អេស្ប៉ាញ ចាំ​បាច់​ត្រូវ​លក់​ចេញ Nelson Semedo ​ឲ្យ​បាន​សម្រេច​សិន ទើប​រំពឹង​អាច​ប្រមូល​ថវិកា​គ្រប់​ដើម្បី​នាំ​ចូល Cancelo។

បញ្ជាក់​ថា Cancelo កាល​ពី​រដូវ​កាល​ចាស់​បង្ហាញ​ខ្លួន​បាន ២៥ ប្រកួត​នៅ Serie A ដោយ​រក​បាន ១ គ្រាប់​និង ៧ ប្រកួត​នៅ Champions League។ ប្រភព៖ Calciomercato

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT