អ្នកចាំទី Gianluigi Buffon ដែលមានវ័យ ៤១ ឆ្នាំទៅហើយនោះ ត្រូវគេដឹងថាបានបោះបង់សំណើរបស់ក្លឹប Manchester United និង Manchester City ព្រោះមានគំនិតចង់វិលត្រលប់មកចូលរួមជាមួយសេះបង្កង់ជាខ្លាំង។
លោកបានចំណាយពេល ១ឆ្នាំនៅ Paris Saint-Germain ប៉ុន្តែក្រោយផុតកុងត្រាក៏វិលមកចូលរួមជាមួយ Cristiano Ronaldo នៅទឹកដីអ៊ីតាលី បន្ទាប់ពីបានឈ្នះពានរង្វាន់ Ligue 1 នៅទ្រនំបារាំង។
តាមពិតទៅ Buffon ក៏ទទួលបានការបញ្ចុះបញ្ចូលពីប្រធានក្លឹបលោក Andrea Agnelli ដែលសន្យាថាត្បិតអីជាដៃទីពីរ តែខ្ញីចាស់រូបនេះនឹងអាចបង្ហាញខ្លួនយ៉ាងតិចក៏ ១០ ប្រកួតដែរសម្រាប់រដូវកាល ២០១៩/២០ បែបនេះលោកនឹងអាចបំបែកកំណត់ត្រាជាកីឡាករបង្ហាញខ្លួនច្រើនបំផុតនៅ Serie A ផ្តួលជើងចាស់ Paolo Maldini របស់ក្លឹប AC Milan។ ប្រភព៖ Mirror