[ផ្លូវការ] Valencia ទិញ​បាន​អតីត​កីឡាករ Real Madrid នៅ​តម្លៃ​ខ្លួន ៩០ លាន​ដុល្លារ

ក្លឹប​ប្រជៀវ​ Valencia បាន​ជោគជ័យ​លើ​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ប្រយុទ្ធ Denis Cheryshev ចេញ​ពី​ក្លឹប Villarreal ​លើ​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ​នៅ​តម្លៃ​ខ្លួន​ប្រមាណ ៨០ លាន​អឺរ៉ូ​ឬ​ ៩០ លាន​ដុល្លារ​ដែល​ជា​តម្លៃ​ផ្តាច់​កុងត្រា។

កាល​ពី​រដូវ​កាល​ចាស់​កីឡាករ​សញ្ជាតិ​រុស្ស៊ី​រូប​នេះ​ជាប់​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ឲ្យ​ក្រុម​ប្រជៀវ ក្រោយ​បង្ហាញ​ខ្លួន​បាន ២៧ លើក ក្រុម​ឈ្នះ Copa del Rey មួយ​នេះ​ក៏​សម្រេច​បោះ​ទុន​ធំ​នាំ​យក​តារា​ឆ្នើម​របស់​រុស្ស៊ី​ដែល​ធ្លាប់​លេច​ធ្លោ​កាល​នៅ World Cup ឆ្នាំ ២០១៨ តែ​ម្តង​ទៅ។

រូប​គេ​លេច​ចេញ​ពី​ឈុត​ B របស់​ក្លឹប Real Madrid នា​រដូវ​កាល ២០០៩/២០១៣ មុន​ផ្លាស់​ចូល​ឈុត​ធំ​ប៉ុន្តែ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ឡើយ ដោយ​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​កាន់​ក្លឹប ៣ មាន Sevilla/Villarreal/Valencia ​មុន​ពេល Villarreal ​ទិញ​បាន​ពេញ​ថ្លៃ រហូត​ដល់​ចុង​ក្រោយ​ក៏​ធ្លាក់​មក​ដល់ Valencia ទាល់​តែ​បាន។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT