លទ្ធផលចាប់ពូលលីគបាល់ទាត់ក្នុងសាលកម្ពុជា រដូវកាល២០១៩

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញនូវលទ្ធផលនៃការចាប់ពូលផ្លូវការប្រចាំពានរង្វាន់បាល់ទាត់ក្នុងសាល ( ហ្វ៊ូតសាល ) ហើយកាលពីម្សិលមិញ ដោយបែងចែកជា៤ពូលក្នុងដំណាក់កាលទី១។

រូបមន្តឆ្នាំថ្មីនេះ ដូចកាលពីឆ្នាំ២០១៧ ដោយមាន៤ពូល ក្នុងនោះមួយពូលមាន ៥ក្រុម សម្រាប់ដំណាក់កាលទី១ ប្រកួតសន្សំពិន្ទុ ជ្រើសរើសក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ និងលេខ៣ល្អ ចំនួនពីរក្រុមទៀតដើម្បីលេងក្នុងដំណាក់កាលទី២។ ដំណាក់កាលទី២ បែងចែកចេញជា ២ពូល ក្នុងមួយពូលមាន៥ក្រុម បន្តលេងសន្សំពិន្ទុក្នុងពូល ជ្រើសរើសក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលមានសរុបទាំងអស់៦៤ប្រកួត ចាប់ផ្ដើមពីថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។

សម្រាប់លទ្ធផលនៃការចាប់ឆ្នោត៖

សូមរំលឹកថា បញ្ចប់ពីផ្អាកសកម្មភាពតាំងពីឆ្នាំ២០១១ លីគហ្វ៊ូតសាលមានសកម្មភាពឡើងវិញក្នុងឆ្នាំ២០១៧ ដោយកាលណោះ សសយក កំចាយមារ ជាម្ចាស់ជើងឯក។ ចំណែករដូវកាលទី២ បានប្រកួតជាលក្ខណៈលីគវិលជុំសន្សំពិន្ទុវិញ ជាមួយនឹងក្រុមចំនួន១០ចូលរួមប្រកួត លទ្ធផលជើងឯកគឺបានទៅលើក្រុម ដោនថោនស្បត ( Down Town Sport )។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT