U-12 ភ្នំពេញក្រោន នឹងទៅលេងពានមិត្តភាព៧ទល់៧មួយនៅប្រទេសចិន

ក្រុមយុវជនអាយុក្រោម១២ឆ្នាំ ភ្នំពេញក្រោន នឹងក្លាយជាបេក្ខភាពតំណាងអោយប្រទេសកម្ពុជា ក្នុងចំណោមបណ្តាប្រទេសនាតំបន់អាស៊ានផ្សេងទៀត ត្រូវទៅចូលរួមពានរង្វាន់ Soong Ching Ling Cup 2019 នៅប្រទេសចិន ដើមខែសីហា ខាងមុខនេះ។

អ្នកគ្រូបង្វឹក ម៉ៅ សាវីន រួមជាមួយជំនួយការ២រូបទៀតមាន លោក គីម លាបហ្វុង និងលោកស្រី ង៉ែន សម្រស់ នឹងត្រូវដឹកនាំក្រុមកីឡាករចំនួន១៥នាក់ដើម្បីទៅចូលរួមពានរង្វាន់ខាងលើ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី ២ ដល់ ៩ សីហា នៅទីក្រុង  Xianghe ខេត្ត Hebei ប្រទេសចិន៕

ការប្រកួតនឹងមានការចូលរួមពីក្រុមមកពីតាមបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ បូករួមចិនជាម្ចាស់ផ្ទះ។ បញ្ជាក់សម្រាប់រូបមន្តនៃការប្រកួតគឹ៧ល់៧៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT