Man City ​ចង់​បាន Alves ​មក​រួម​ក្រុម​រដូវ​កាល​ក្រោយ​

ក្រុម Manchester City ​ចង់​បាន​ខ្សែ​ការពារ​ចាស់​វស្សា Dani Alves ​មក​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ​នេះ ​ដោយសារ​តែ​បច្ចុប្បន្ន​រូបគេ​ស្ថិត​ក្នុង Free Transfer ​មិន​ទាន់​មាន​ក្លឹប​លេង​នៅ​ឡើយ។

Alves ​ទើប​តែ​ជួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​លើក​ពាន​រង្វាន់ Copa America ​រួច។ ខ្សែ​ការពារ​រូប​នេះ ​មិន​ទាន់​មាន​ក្លឹប​ណា​លេង​ឡើយ ​ក្រោយ​ពី​សាមី​ខ្លួន​មិន​ព្រម​បន្ដ​កុងត្រា​នៅ PSG ​ទៀត។ អាយុ​ច្រើន ប៉ុន្តែ​សមត្ថភាព​នៅ​លេង​ល្អ​នេះ​ដែរ ទើប​បាន​ជា​លោក Pep ​ចង់​បាន​អតីត​កីឡាករ Barcelona ​រូប​នេះ​មក​រួម​ក្រុម ​បើ​ទោះ​ជា​២​ឆ្នាំ​មុន​លោក​ធ្លាប់​ហៅ​គេ​មក ប៉ុន្តែ​ត្រូវ​បដិសេធ​ក៏​ដោយ។

កីឡាករ​វ័យ​៣៦​ឆ្នាំ​ខាង​លើ ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ដល់​៤០​ពាន។ ​ខណៈ​ដែល​រូបគេ​ក៏​មិន​ទាន់​មាន​ចិត្ត​ចង់​ចូល​និវត្តន៍​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT