Real Madrid បោះ​បង់​គំនិត​ចង់​បាន Neymar ​ហើយ​

ក្រុម Real Madrid ​បាន​បោះ​បង់​គំនិត​ចង់​បាន Neymar ​ចោល​ហើយ ​ដោយ​ពួកគេ​កំពុង​សិក្សា​គម្រោង​រយៈ​ពេល​វែង ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Mbappe ​វិញ។

តាំង​ពី​ជិត​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​ម្ល៉េះ ​ក្រុម​ Real Madrid ​បាន​ព្យាយាម​ទាក់ទង​ទិញ​យក Neymar ​ដែល​លោក Perez ​ចង់​បាន​កីឡាករ​ប្រេស៊ីល​នេះ​ខ្លាំង។ តែ​ដោយសារ​តម្លៃ​ខ្លួន​ថ្លៃ​ពេក ​ហើយ​បញ្ហា​រឿង​អា​ស្រូវ​របស់​កីឡាករ​ច្រើន​ផង​នោះ ​ក្លឹប​ក៏​បាន​សម្រេច​ចិត្ត​បោះបង់​ការ​ចង់​បាន​នោះ​វិញ។ បច្ចុប្បន្ន Barcelona ​ជា​ក្រុម​ទី​១​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​នាំ​យក​កីឡាករ​របស់​ខ្លួន​ត្រលប់​ទៅ​វិញ។

ជាមួយ​នឹង​រឿង​ខាង​លើ​នេះ​ដែរ ​ក្រុម Real Madrid ​ក៏​កំពុង​សិក្សា​លើ​គម្រោង​ថ្មី​មួយ​ទៀត ​ដោយ​ចង់​បាន Mbappe ​វិញ​ម្ដង។ ​រដូវ​កាល​នេះ ពួកគេ​ដឹង​ច្បាស់​ថា​យក​មិន​បាន​ឡើយ ប៉ុន្តែ​សម្រាប់​រដូវ​កាល​ក្រោយ​វិញ​គឺ​មើល​មិន​ឃើញ​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប ​ក្រុម​របស់​លោក Perez ​ត្រៀម​គម្រោង​ជា​ស្រេច​ដើម្បី​អន្ទង់​ចិត្ត​កីឡាករ​បារាំង​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT