២ ហេតុផល​ Pogba ចង់​ចាកចេញ​ខ្លាំង​សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ

អនាគត​របស់​តារា​ឆ្នើម Paul Pogba ​ហាក់​គ្មាន​អ្វី​ត្រូវ​លាក់បាំង​ ដោយ​កន្លង​ទៅ​ភ្នាក់ងារ​លោក Mino Raiola ​ធ្លាប់​បង្ហើប​ច្បាស់ៗ​ Paul ពិត​ជា​មាន​បំណង​ចង់​ចាកចេញ​ពី Old Trafford នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

មិន​ខុស​ពី​របាយការណ៍​របស់ TheSun បាន​សង្កត់​ធ្ងន់​ជុំវិញ​ហេតុផល​ពីរ​ដែល​ Pogba មាន​បំណង​ចង់​ចាកចេញ​ពី​បិសាច​ក្រហម ដោយ​ទី​មួយ​ទាក់ទិន​នឹង​កង្វះ​ខាត​នៃ​ភាព​ជោគជ័យ និង​ទី​ពីរ​ Pogba មិន​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer ​សម្រាប់​ការ​ដឹកនាំ​នា​រដូវ​កាល​ក្រោយ​ ២០១៩/២០។

ប្រសិន​បើ​បន្ត​រួមរស់​ជាមួយ United តារា​ឆ្នើម​សញ្ជាតិ​បារាំង​នឹង​មិន​អាច​ចូលរួម​លេង​នៅ UEFA Champions League ​បាន​ឡើយ ដោយ​ត្រឹម​ទទួលបានការ​តតាំង​នៅ Europa League កម្រិតទីពីរ​តែ​ប៉ុណ្ណោះ។ ទ្រនំ​ថ្មី​ដែល Pogba អាច​នឹង​ចាកចេញ មាន​ភាគរយ​ខ្ពស់​បំផុត​គឺ​ត្រូវ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ចាស់ Juventus។ ប្រភព៖ ​Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT