Rivaldo៖ “Ronaldo/Messi ល្អ​ដូច​គ្នា តែ Ballon d’Or ឆ្នាំ​នេះ​ខ្ញុំ​រើស​យក​តែ​ម្នាក់​ទេ”

ត្បិត​ខ្សែ​ការពារ Virgil van Dijk កំពុង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ក្លាយ​ជា​អ្នក​គ្រង​ពាន Ballon d’Or សម្រាប់​ឆ្នាំ ២០១៩ ប៉ុន្តែ​តាម​រយៈ​ការ​មើល​ឃើញ​របស់​ជើង​ចាស់​លោក​ Rivaldo ហាក់​សម្លឹង​ឃើញ​ដាច់​ដោយ​ឡែក ​ដោយ​ចុច​ឈ្មោះ Lionel Messi ជា​បេក្ខភាព​ដែល​សង្ឃឹម​ខ្ពស់​ដាច់​គេ។

ជជែក​ប្រាប់​សារព័ត៌មាន Marca៖ “ទាំង​ Ronaldo និង Messi គឺ​សុទ្ធ​តែ​ជា​កីឡាករ​ល្អ ហើយ​ខ្ញុំ​ចូលចិត្ត​អ្នក​ទាំង​ពីរ ដែល Messi តែងតែ​បង្កើត​អ្វី​ដែល​អស្ចារ្យ​នៅ Barcelona ហើយ Ronaldo គ្រប់​ក្លឹប​និង​ជម្រើស​ជាតិ​មិន​ថា​ Juventus និង​ព័រទុយហ្គាល់”។

លោក​បាន​សង្កត់​ធ្ងន់៖ “ក្នុង​ការ​យល់​ឃើញ​របស់​ខ្ញុំ Messi គួរ​តែ​ឈ្នះ Ballon d’Or ឆ្នាំ​នេះ សម្រាប់​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​បាន​សម្រេច​កន្លង​មក ដោយ​ត្បិត​អី​គាត់​មិន​ឈ្នះ Champions League ប៉ុន្តែ​គាត់​រក​បាន​ច្រើន​គ្រាប់​ណាស់ បែប​នេះ​គាត់​សក្តិសម​នឹង​ទទួល​វា”។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT