Pique ​ត្រូវ​បង់​លុយ​ជាង​២​លាន​ដុល្លារ ​ករណី​គេច​ពន្ធ​រូប​ថត​៣​ឆ្នាំ​របស់​ខ្លួន​

ខ្សែ​ការពារ​ Gerard Pique ​ត្រូវ​បង់​ប្រាក់​ប្រមាណ​ជា​ជាង​២​លាន​ដុល្លារ ​ចំពោះ​រឿង​គេច​ពន្ធ​លើ​រូប​ថត​របស់​ខ្លួន​នៅ​ឆ្នាំ ២០០៨ ២០០៩ ​និង​២០១០។

ចំពោះ​បញ្ហា​គេច​ពន្ធ​នេះ ​ខ្សែ​ការពារ​ក្រុម Barcelona ​បាន​ត​វ៉ា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​អាច​ឈ្នះ​ក្ដី​នេះ​ឡើយ។ ដូច្នេះ​រូបគេ​នៅ​តែ​តម្រូវ​ឱ្យ​បង់​ពិន័យ​ចំពោះ​ការ​គេច​ពន្ធ​ទៅ​លើ​រូប​ថត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ខាង​លើ​ដដែល។ ករណី​នេះ គឺ​ដូច​នឹង​មិត្ត​រួម​ក្រុម​របស់​គេ Messi ​ដែរ ដែល​តម្រូវ​ឱ្យ​បង់​ពិន័យ​ជា​សាច់​ប្រាក់ ទើប​អាច​គេច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​បាន។

កីឡាករ​ល្បី​ៗ​នៅ​អេស្ប៉ាញ​ជា​ច្រើន​នាក់ ​តែងតែ​ជាប់​ពិន័យ​ទៅ​លើ​រូប​ថត​របស់​ពួកគេ។ ជាក់​ស្ដែង Ronaldo ​ក៏​ទើប​តែ​បង់​ប្រាក់​ទៅ​អេស្ប៉ាញ​ដើម្បី​បញ្ចប់​រឿង​គេច​ពន្ធ​លើ​សិទ្ធិ​លក់​រូប​ថត​របស់​ខ្លួន​មុន​ពេល​ផ្លាស់​ទៅ​លេង​នៅ Juventus ​ដែរ។ ដោយ​កាល​នោះ Ronaldo ​ចំណាយ​អស់​ជិត​២០​លាន​អឺរ៉ូ​ឯ​ណោះ​ទើប​អាច​រួច​ខ្លួន​ពី​ការ​ជាប់​ឃុំ​បាន៕ប្រភព៖ Foxsports

  • Pique ​ត្រូវ​បង់​លុយ​ជាង​២​លាន​ដុល្លារ ​ករណី​គេច​ពន្ធ​រូប​ថត​៣​ឆ្នាំ​របស់​ខ្លួន​