De Jong៖ ​កុំ​យក​ខ្ញុំ​ទៅ​ប្រៀប​ជាមួយ  Xavi ​និង​ Iniesta

ខ្សែ​បម្រើ​ថ្មី Frenkie  De Jong ​របស់​ក្រុម Barcelona ​បាន​បញ្ជាក់​ថា​មិន​ឱ្យ​អ្នក​គាំទ្រ​យក​ខ្លួន​គេ​ទៅ​ប្រៀប​ជាមួយ​វីរបុរស Xavi ​និង​ Iniesta ​ឡើយ។

ក្រុម​អ្នក​មាន​បុណ្យ​បាន​ចុះ​កុងត្រា​យក​ De Jong ​ពី​ក្រុម Ajax ​ក្នុង​តម្លៃ​ខ្លួន​៦៥​លាន​ផោន ​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ ២០១៩​នេះ។ ​សមត្ថភាព​របស់​គេ ត្រូវ​បាន​អ្នក​គាំទ្រ​យក​ទៅ​ប្រៀប​ធៀប​ជាមួយ​វីរបុរស​របស់​ក្លឹប Xavi ​និង Iniesta  ​ថែម​ទៀត​ផង ប៉ុន្តែ​សាមី​ខ្លួន​បាន​បញ្ជាក់​ថា​សូម​ចិត្ត​អ្នក​គាំទ្រ​កុំ​យក​ខ្លួន​ទៅ​ប្រៀប​ជាមួយ​វីរបុរស​២​នាក់​នេះ​អី។

យុវជន​ឆ្នើម​របស់​ហុល្លង់​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ប្រៀប​នោះ​ទេ។ ខ្ញុំ​ចង់​ចាប់​ផ្ដើម​ដោយ​ខ្លួន​ឯង ជា​សមត្ថភាព​ខ្លួន​ឯង។ ខ្ញុំ​នឹង​ហ្វឹកហាត់​ឱ្យ​ខ្លាំង ​ហើយ​បង្ហាញ​តាម​ការ​ប្រកួត​។ ខ្ញុំ​ចូល​ចិត្ត​លេង​កីឡា​បាល់ទាត់​ប្រយុទ្ធ​រហូត ព្រោះ​វា​ជា​ការ​ប្រកួត​​ដែល​អ្នក​គាំទ្រ​ចូល​ចិត្ត”៕ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT