ក្លឹប Fenerbahce មានបំណងចង់ទិញយកខ្សែបម្រើ Mesut Ozil មករួមក្រុម ក្នុងតម្លៃបំបែកកំណត់ត្រាលីគទួរគីតែម្ដងនារដូវកាលក្ដៅនេះ។
ខ្សែបម្រើ Ozil មានដំណឹងចង់ចាកចេញពីលីគអង់គ្លេស២រដូវកាលមកហើយ ប៉ុន្តែមិនទាន់មានក្លឹបណាអាចយករូបគេចេញបាននៅឡើយទេ។ ដោយក្លឹប Arsenal នៅតែអាចរក្សាកីឡាករឆ្នើមរបស់ខ្លួនបានដដែល ព្រោះថាពួកគេបានដាក់តម្លៃផ្ដាច់កុងត្រាលើអតីតកីឡាករ Real Madrid នេះខ្ពស់មែនទែន។ ដោយឡែកសម្រាប់រដូវកាលនេះវិញ ក៏នៅតែមានដំណឹងថាមានក្លឹងចង់បានកីឡាករជួយអាល្លឺម៉ង់ឈ្នះពាន World Cup 2014 នេះដដែល។
ក្លឹប Fenerbahce របស់ទួរគី បានបញ្ជាក់ថាពួកគេកំពុងចរចាយក Ozil ហើយ។ ដោយតម្លៃខ្លួនរបស់កីឡាកររូបនេះ នឹងក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ទួរគី។ Ozil ជាកីឡាករម្នាក់ដែលស្រលាញ់ប្រទេសទូរគី ហើយអ្នកគាំទ្រក៏ចង់ឃើញរូបគេលេងនៅលីគនេះដែរ៕ប្រភព៖ Dailymail





