ក្រុម Everton កំពុងចរចាយកខ្សែប្រយុទ្ធ Diego Costa មករួមក្រុមនៅរដូវក្ដៅនេះ ក្រោយពីកីឡាករអេស្ប៉ាញលេងមិនបានល្អឡើយនៅ Atletico Madrid ។
ការមកដល់របស់ Joao Felix និង Alvaro Morata បានធ្វើឱ្យឱកាសលេងរបស់ Costa នៅ AT Madrid មិនមានច្រើនឡើយ ហើយក្លឹបក៏អនុញ្ញាតឱ្យរូបគេស្វែងរកទ្រនំថ្មីផងដែរ។ មានក្លឹបនៅអង់គ្លេសគឺ Everton បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករមុខកាចរូបនេះ មកលេងនៅ Premier League វិញ ហើយបច្ចុប្បន្នពួកគេកំពុងចរចានាំយកមកហើយ។
Costa លេងបានយ៉ាងជោគជ័យកាលនៅ Chelsea រយៈពេល៣ឆ្នាំ។ ក្រោយពីត្រលប់ទៅលេងឱ្យ AT Madrid វិញ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ ក៏បានទទួលការពិន័យរហូតដល់៨ប្រកួតឯណោះ ដោយសារតែមានបញ្ហាជាមួយអាជ្ញាកណ្ដាលក្នុងការប្រកួតទល់ក្រុម Barcelona ៕ប្រភព៖ Dailymail