PSG ​ពិន័យ Neymar ​ជាង​៤០​ម៉ឺន​ដុល្លារ ​ព្រោះ​តែ​មិន​មក​ហាត់​ថ្ងៃ​មុន​

ក្លឹប PSG ​នឹង​ពិន័យ​ខ្សែ​ប្រយុទ្ធ Neymar ​៣៤០ ០០០​ផោន (ជាង​៤០​ម៉ឺន​ដុល្លារ) ចំពោះ​ការ​មិន​ព្រម​មក​ហាត់​ជាមួយ​ក្រុម​តាម​ការ​កោះហៅ​របស់​ក្លឹប។

កាល​ពី​ម្សិលមិញ​នេះ ​ក្រុម PSG ​បាន​កោះ​ហៅ​កីឡាករ​មក​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​ហើយ ប៉ុន្តែ​គេ​មិន​បាន​ឃើញ​វត្តមាន​របស់​កីឡាករ​ប្រេស៊ីល​ឡើយ។ ក្លឹប​បាន​ប្រកាស​ជា​សាធារណៈ​ថា Neymar មិន​មក​ហាត់​តាម​ការ​កោះ​ហៅ​ទេ ​ហើយ​ពួកគេ​ក៏​នឹង​មាន​វិធានការ​ចំពោះ​កាយវិការ​មិន​សមរម្យ​របស់​កីឡាករ​ម្នាក់​នេះ​ដែរ។ ​ការ​មិន​ព្រម​មក​បារាំង​វិញ​នេះ គឺ​ត្រូវ​បាន​គេ​ដឹង​ថា​សាមី​ខ្លួន​ចង់​ប្រកាស​ឱ្យ​ដឹង​គ្រប់​គ្នា​ពី​រឿង​ដែល​ចង់​ចេញ​ពី PSG ​ឱ្យ​បាន​នា​រដូវ​ក្ដៅ​នេះ។

អ្វី​ដែល​ក្លឹប​អ្នក​មាន​បារាំង​នឹង​ធ្វើ​ទៅ​លើ​កីឡាករ​ឆ្នើម​ខាង​លើ គឺ​ពិន័យ​រូបគេ​ជា​ប្រាក់​ដល់​ទៅ​ជាង​៤០​ម៉ឺន​ដុល្លារ​ឯ​ណោះ។ ហើយ​ការ​ទទួល​ប្រាក់ Bonus ​ដទៃ​ទៀត រូបគេ​ក៏​អាច​នឹង​មិន​ទទួល​បាន​ដូច​កីឡាករ​ដទៃ​ទៀត​ដែរ៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT