[ផ្លូវការ] ហង្ស​ត​កុងត្រា​ថ្មី​ឲ្យ​កីឡាករ​ជួយ​ទាញ​ក្លឹប​ចេញ​ពី​រណ្តៅ​មរណៈ​នៅ Champions League

Divock Origi ​ដែល​ត្រូវ​ផុត​កុងត្រា​ចាស់​នា​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ ​ត្រូវ​បាន​ព្រមព្រៀង​ជាមួយ​ក្លឹប​ហង្ស​ក្រហម​លើ​កុងត្រា​ថ្មី​រយៈ​ពេល​យូរ​បន្ថែ​មទៀត​ហើយ (មិន​បញ្ជាក់​ពេលវេលា​ច្បាស់លាស់)។

 ការ​ប្រកាស​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​នេះ ជា​កាដូ​ឆ្លើយតប​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យុវជន​វ័យ ២៤ ឆ្នាំ​ដែល​បាន​ជួយ​ឲ្យ​ហង្ស​ក្រហម​វាយ​បក​យក​ឈ្នះ Barcelona នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ Champions League ​ដោយ​រូប​គេ​អាច​រក​បាន ២ គ្រាប់​ម្នាក់​ឯង។

ប្រាប់​គេហទំព័រ​ផ្លូវការ Origi និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ដែល​អាច​ចុះ​ហត្ថលេខា​លើ​កុងត្រា​នេះ​និង​វា​បាន​ផ្តល់​នូវ​ការ​ជំរុញ​មួយ​សម្រាប់​ការ​បើក​រដូវ​កាល ​ទាំង​ដែល​ខ្ញុំ​បាន​ពេញ​វ័យ​នៅ​ទី​នេះ អំឡុង​ពេល​ចុះ​ហត្ថលេខា​ដំបូង​នៅ​វ័យ ១៩ ឆ្នាំ”។

រូប​គេ​បន្ត៖ “នៅ​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ ខ្ញុំ​ចង់​និយាយ​ជាមួយ​ក្លឹប​មុន​គេ​និង​មនុស្ស​សំខាន់​ដែល​នៅ​ជុំវិញ​ខ្លួន ប៉ុន្តែ​អារម្មណ៍​របស់​ខ្ញុំ​គឺ​តែងតែ​ចង់​បន្ត​នៅ​ទី​នេះ​និង​ការ​បន្ត​កុងត្រា​ថ្មី​ស្រាប់​ហើយ”។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT