ឆ្នាំ​មុន​លក់ Ronaldo ​ទល់​ឆ្នាំ​នេះ​ម្ចាស់​អាវ​លេខ ៧ ថ្មី ក៏​កំពុង​តែ​ត្រៀម​ចែក​ផ្លូវ

កាល​ពី​មួយ​ឆ្នាំ​មុន​ក្លឹប Real Madrid ​បាន​លក់​ចោល​ម្ចាស់​អាវ​លេខ ៧ Cristiano Ronaldo ឲ្យ​ទៅ​ក្លឹប Juventus ដោយ​ឡែក​ចូល​មក​ដល់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ​ម្ចាស់​អាវ​លេខ​ ៧ បច្ចុប្បន្ន​គឺ​កីឡាករ Mariano Diaz ក៏​កំពុង​ប្រឈម​រឿងរ៉ាវ​ចែកផ្លូវ​ជាមួយ​ម្ចាស់​ដី Bernabeu ផង​ដែរ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ត្រូវ​បាន​ក្លឹប​កំពុង​ពិចារណា​ផ្លាស់​ចេញ​ទៅ​ឲ្យ​កាំភ្លើង​ធំ Arsenal ក្នុង​តម្លៃ​ខ្លួន​ធូរថ្លៃ​ត្រឹម ១៨ លាន​ផោន​តែ​ប៉ុណ្ណោះ។ ​វា​ជា​ការ​ទូទាត់​លើ​ការ​ចំណាយ​ដ៏​មហិមា​របស់​ក្លឹប ដែល​បាន​ជះ​មិន​ក្រោម ២៧០ លាន​ផោន​លើ​កីឡាករ Eden Hazard, Luka Jovic, Eder Militao, Ferland Mendy និង Rodrygo ​ស្រប​ពេល​កិច្ច​ព្រមព្រៀង Paul Pogba ក៏​កាន់​តែ​កៀក​ជិត​ម្នាក់​ទៀត។

Diaz បាន​មក​ចូលរួម​ដំបូង​បង្អស់​នៅ Real Madrid នា​ឆ្នាំ ២០១៦ ប៉ុន្តែ​ត្រូវ​លក់​ឲ្យ​ទៅ Lyon ​នៅ​មួយ​ឆ្នាំ​បន្ទាប់​ក្នុង​តម្លៃ​ខ្លួន ៧ លាន​ផោន។ លុះ​ឃើញ​បង្ហាញ​ខ្លួន​ល្អ ៣៧ ប្រកួត​រក​បាន ១៨ គ្រាប់​ក៏​ត្រូវ​ក្លឹប​យក​មក​វិញ​នូវ​តម្លៃ ២០ លាន​ផោន ប៉ុន្តែ​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​នៅ​ស្តេច​ស​កាល​ពី​រដូវ​កាល​ចាស់ ១៩ លើក រក​បាន ៤ គ្រាប់​ឲ្យ​គត់។ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT