ចំណូល​ថ្មី Militao៖ “ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​បង្កើត​ប្រវត្តិសាស្រ្ត​នៅ​ក្លឹប Real Madrid”

កីឡាករ​ចំណូល​ថ្មី​ Eder Militao ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នាម​ជា​កីឡាករ​របស់​ក្លឹប Real Madrid ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ អំឡុង​ការ​លេច​វត្តមាន​នៅ​មុខ​សារព័ត៌មាន Militao បាន​បង្ហើប​នូវ​ពាក្យពេជន៍​មួយ​ចំនួន​ដែល​ខ្លួន​រំពឹង​ទុក​សម្រាប់​ការ​ចូលរួម​នៅ​ទ្រនំ Santiago Bernabeu។

លោក​បញ្ជាក់​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​រីករាយ​ការ​ដែល​មក​លេង​នៅ​ក្លឹប​ល្អ​បំផុត​ក្នុង​លោក ​ហើយ​ក៏​អរគុណ​ដល់​ឪពុក​និង​គ្រួសារ​ក៏​ដូច​ជា​ភ្នាក់ងារ​ដែល​ជួយ​ខ្ញុំ​មក​ឈរ​ជើង​នៅ​ទី​នេះ ​ពោល​គឺ​តាំង​ពី​ក្មេង​មក​ម្ល៉េះ ខ្ញុំ​ចង់​បាន​លេង​នៅ​ក្លឹប​ល្អ​បំផុត​ក្នុង​លោក​បែប​នេះ”។

បុរស​វ័យ ២១ ឆ្នាំ​បន្ត​ថា៖ “ខ្ញុំ​ចង់​សាទរ​ដល់​ទំនុកចិត្ត​របស់​ប្រធាន​ក្លឹប​និង​អ្នក​គាំទ្រ Real Madrid ទាំង​អស់ ដែល​ខ្ញុំ​ក៏​នឹង​ផ្តល់​គ្រប់​យ៉ាង​សម្រាប់​អាវ​មួយ​នេះ​អស់​ពី​បេះដូង ហើយ​សង្ឃឹម​ថា​អាច​បង្កើត​នូវ​រដូវ​កាល​ដ៏​ល្អ​មួយ​និង​ប្រវត្តិសាស្រ្ត​នៅ​ទី​នេះ, Hala Madrid”។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT