៣៦៦ ​ថ្ងៃ​របស់ Ronaldo នៅ Juventus ​តើ​សម្រេច​បាន​អ្វី​ខ្លះ?

១០ ​កក្កដា ២០១៨ ​គឺ​ជា​ថ្ងៃ​ដែល​តារា​ឆ្នើម Cristiano Ronaldo ​បាន​មក​ចូលរួម​ជាមួយ​ក្លឹប Juventus ​បន្ទាប់​ពី​ក្លឹប Real Madrid ព្រមព្រៀង​លក់​ចេញ​កីឡាករ​របស់​ខ្លួន​ដែល​ធ្លាប់​រួមរស់​អស់​រយៈ​ពេល ៩ ​រដូវ​កាល។

មក​ទល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល ៣៦៦ ​ថ្ងៃ​ហើយ​សម្រាប់ CR7 នៅ​ទឹក​ដី​សេះ​បង្កង់​របស់​លីគ​កំពូល​អ៊ីតាលី។ តើ​អំឡុង​ពេល​ ១ ឆ្នាំ កីឡាករ​វ័យ ៣៤ ឆ្នាំ​បាន​សម្រេច​ភាព​ជោគជ័យ​អ្វី​ខ្លះ​ជាមួយ​ក្លឹប?

Ronaldo ​បាន​ចូលរួម​តតាំង​ការ​ប្រកួត​ចំនួន ៤៣ លើក រាប់​ទាំង​ការ​ប្រកួត​ក្នុង​និង​ក្រៅ​លីគ ហើយ​រក​បាន ២៨ គ្រាប់​និង​ការ​ចែក​បាល់ Assist ចំនួន ១០ លើក។ ជាង​នេះ​លោក​សម្រេច​បាន​ពាន​ចំនួន ២ ជាមួយ​ក្លឹប​ ដោយ​មាន​មួយ​នៅ Serie A និង​មួយ​ផ្សេង​ទៀត​នៅ Supercoppa Italiana ក្រោយ​យក​ឈ្នះ AC Milan នៅ​លទ្ធផល ១-០ ដែល​ជា​គ្រាប់​បាល់​សម្រេច​ដោយ Ronaldo ផ្ទាល់​តែ​ម្តង។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT