បឹងកេត និងអង្គរថាយហ្គឺរ ឡើងវគ្គ៨ក្រុមចុងក្រោយពានសម្តេចមុន​គេ

ក្លឹបបាល់ទាត់បឹងកេត និងក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានឡើងវគ្គ ៨ចុងក្រោយមុនគេ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ បន្ទាប់ពីបានយកឈ្នះគូប្រកួតរៀងៗខ្លួន នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់ជំនួបជើងទី២។

បឹងកេត បានយកឈ្នះខេត្តសៀមរាបដោយលទ្ធផល ៣ទល់០ នៅជើងទី២នាមុននេះបន្តិច ដែលធ្វើឲ្យគ្រាប់បាល់សរុបទាំងពីរជើង៩ទល់០។ ចំណែក អង្គរថៃហ្គឺ បានឡើងទាំងលំបាកក្រោយស្មើគ្នា ០-០ ជើងទី១ ប៉ុន្តែបានឈ្នះប្រផិតប្រផើយ ៣-២ នៅជើងទី២នាទឹកដីសៀមរាប។

កាលវិភាគ​ប្រកួតសម្រាប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកក្កដា ស្អែកនេះផងដែរ ក្លឹប​កំពង់ចាម នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ​ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ (​ ស្តា​ត​ចាស់​ ) វេលា​ម៉ោង ៣​:៣០ ​នាទី​រសៀល ១​គូ​ចុងក្រោយ​ក្នុង​ការ​ប្រកួត​សប្តាហ៍​នេះ គឺ ខេត្ត​ត្បូងឃ្មុំ នឹងត្រូវ​ប្រឈម​មុខជា​មួយ ព្រះខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង៣​:៣០​នាទី​រសៀលដូចគ្នា នៅកីឡដ្ឋាន AEU Sports Park។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT