កីឡដ្ឋាន​ដែល​ជប៉ុន សាងសង់​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ ​ត្រៀម​អូឡាំពិក​ជិត​រួច​ហើយ​

កីឡដ្ឋាន​ថ្មី​ដែល​មាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​របស់​ជប៉ុន ​កសាង​ឡើង​ដើម្បី​ត្រៀម​ទទួល​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២០ ​ជិត​រួច​រាល់​១០០​%​ហើយ។

កីឡដ្ឋាន​ថ្មី ដែល​កសាង​ឡើង​នៅ​ទីក្រុង Tokyo ​នេះ ​នឹង​យក​មក​បើក​ព្រឹត្តិការណ៍​តែ​ម្ដង។ ដូច្នេះ​ហើយ ទើប​វា​ត្រូវ​បាន​កសាង​ឡើង​យ៉ាង​ពិសេស​ខុស​ពី​កីឡដ្ឋាន​ធម្មតា។ តម្លៃ​នៃ​កីឡដ្ឋាន​មួយ​នេះ ​គឺ​១​ពាន់​លាន​ផោន ​ស្មើ​នឹង​ជាង​១​ពាន់​លាន​ដុល្លារ។ ដោយ​អាច​ផ្ទុក​មនុស្ស​បាន​៦​ម៉ឺន​នាក់ ​និង​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ទាំង​អស់។ គេ​រំពឹង​ថា​វា​នឹង​រួច​រាល់​ទាំង​ស្រុង​នៅ​ចុង​ឆ្នាំ​នេះ ​មុន​ពេល​កម្មវិធី​អូឡាំពិក​បើក​ជា​ផ្លូវ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២០​ខាង​មុខ។

ជប៉ុន ​ក៏​បាន​កសាង​កីឡដ្ឋាន​ថ្មី​៨​ផ្សេង​ទៀត ​លើ​កីឡដ្ឋាន​មាន​ស្រាប់​ទាំង​៣៥​ដើម្បី​ធ្វើ​យ៉ាង​ណា​ដំណើរ​ការ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២០​ខាង​មុខ​ឱ្យ​រលូន​បំផុត។ ភូមិ​អ្នក​កីឡា​ដែល​មាន​ស្រាប់​របស់​ជប៉ុន ​ក៏​ត្រូវ​បាន​កែ​កុន​ថ្មី ​ដើម្បី​អាច​ទទួល​អត្តពលិក​បាន​១​ម៉ឺន​នាក់​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT