Benitez៖ “៣ ឆ្នាំ​នៅ Newcastle ​មិន​ស្មើ ១ សប្តាហ៍​សម្រាប់​ការ​ដឹកនាំ​នៅ​ក្លឹប​ចិន”

លោក Rafael Benitez ហាក់​កំពុង​រីករាយ​នឹង​ការ​ដឹកនាំ​នៅ​ទ្រនំ​ថ្មី​នៃ​ក្លឹប​ប្រទេស​ចិន​ជា​ពន់ពេក ក្រោយ​ចាកចេញ​ពី Newcastle United កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ។ រយៈ​ពេល ៣ ឆ្នាំ​របស់​លោក​នៅ​ក្លឹប​អង់គ្លេស ហាក់​ធ្វើ​ឲ្យ​អតីត​គ្រូ​ចាស់​នៅ​ហង្ស​រូប​នេះ​មាន​ការ​មិន​ពេញ​ចិត្ត​នោះ​ឡើយ ពោល​គឺ​មាន​ភាព​រកាំរកូស​ទាំង​ស្រុង​ជាមួយ​នឹង​ប្រធាន​ក្លឹប។

ជជែក​ដល់​សកម្មភាព​មួយ​ចំនួន​នៅ​ក្លឹប Dalian នៃ​ក្របខ័ណ្ឌ Chinese Super League ​លោក​បាន​សង្កត់​ធ្ងន់​ថា​ត្រឹម​តែ​មក​ដល់​រយៈ​ពេល​មួយ​សប្តាហ៍ លោក​ទទួល​បាន​ការ​កោះហៅ​ជជែក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ប្រធាន​ក្លឹប​និង​អ្នកចាត់ការ​ទូទៅ ច្រើន​ជាង​ចំនួន​នៃ​កិច្ច​ប្រជុំ​ក្នុង​រយៈ​ពេល ៣ ឆ្នាំ​នៅ Newcastle ទៀត​ផង។

ជាង​នេះ​លោក​ក៏​បញ្ជាក់​មិន​ថា​ថ្នាក់​ដឹកនាំ​តូច​ធំ​នៅ​ទ្រនំ​ថ្មី ហាក់​មាន​ការ​គោរព​និង​ឲ្យ​តម្លៃ​ដល់​លោក​ជា​ខ្លាំង។ក្លឹប Dalian Yifang FC ឈរ​ចំណាត់ថ្នាក់​ទី ១០ នៅ​លីគ CSL ​ដោយ​នៅ​ថ្ងៃ​សុក្រ​ទី ១២ ​កក្កដា​នេះ ត្រូវ​តតាំង​ជាមួយ​ក្លឹបGuangzhou R&F។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT