​ភោជនីយដ្ឋាន​ Messi ​មាន​កម្មវិធី​ជួយ​ផ្ដល់​អាហារ​ដល់​ជន​គ្មាន​ផ្ទះ​សម្បែង​

ភោជនីយដ្ឋាន​របស់​កីឡាករ Lionel Messi ​ក្នុង​ប្រទេស​អាហ្សង់ទីន ​មាន​កម្មវិធី​ចែក​អាហារ​ដល់​ជន​គ្មាន​ផ្ទះ​សម្បែង​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​ម្ល៉េះ។

អ្នក​គ្រប់​គ្រង​ហាង​អាហារ​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​កម្មវិធី​នេះ​នឹង​មាន​រយៈ​ពេល​១៥​ថ្ងៃ។ ​អ្នក​ដែល​ក្រ​លំបាក គ្មាន​ផ្ទះ​សម្បែង​អាច​មក​យក​អាហារ​បាន​ចាប់​ពី​ម៉ោង​៧​ដល់​ម៉ោង​៩​យប់។ ក្នុង​កម្មវិធី​នេះ ​មាន​ឱ្យ​ជា​កាហ្វេ ​ភេសជ្ជៈ ​និង​អាច​មាន​ស្រា​ខ្លះ​ផង​ដែរ។ ​មាន​មនុស្ស​ជា​ច្រើន​មក​ទទួល​យក ​ហើយ​ពោរពេញ​ដោយ​ក្ដី​គោរព​។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល Messi ​បង្កើត​ជា​កម្មវិធី​ដូច្នេះ។ ​កីឡាករ​ល្បី​ឈ្មោះ​នេះ តែង​តែ​ចូល​រួម​ជាមួយ​កម្មវិធី​សប្បុរសធម៌​ជា​ច្រើន​កន្លង​មក ​ជា​ពិសេស​ក្មេង​ៗ​កំព្រា​តែ​ម្ដង៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT