អឿ សាដាត អ្នកគាំទ្រភ្នំពេញក្រោន រឹះគន់អាជ្ញាកណ្តាលកាត់ក្តីមិនយុត្តិធម៌ដល់ បឹងកេត

លោក អឿ សាដាត អ្នកគាំទ្រឆ្នើមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានរឹះគន់ចំពោះការដឹកនាំការប្រកួតរបស់អាជ្ញាកណ្តាល ដែលមិនយុត្តិធម៌ដល់បឹងកេត ក្នុងជំនួបស្មើវិសាខា ១-១ កាលពីថ្ងៃម្សិលមិញ នៅកីឡដ្ឋានវេស្ទើន។

បន្ទាប់ពីបានទស្សនាដោយផ្ទាល់ បុរសវ័យកណ្តាលរូបនេះ បានសរសេររឿង៣យ៉ាងក្នុងបណ្តាញសង្គម។ ដំបូងគឺលោកស្នើឲ្យសហព័ន្ធគិតគូរៀបចំកីឡដ្ឋានឲ្យល្អ។ ទី២គឺរឹះគន់លោក ស្រី សុវណ្ណរ៉េត ចំពោះការដឹកនាំដែលមិនស្មើទៅលើបឹងកេត។ មួយទៀតគឺលោកស្នើកីឡាករនិងក្លឹបទាំងអស់រក្សាភាពថ្លៃថ្លូលើទីលាន។

រំលឹកឡើងវិញថា ជំនួបដ៏ក្តៅគគុកដែលធ្វើឲ្យបឹងកេតធ្លាក់ពីកំពូលតារាងបណ្តោះអាសន្ន មានភាពចម្រូងចម្រាស់ច្រើនពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ ពិសេសគឺនាទីចុងក្រោយ ដែលអ្នកចាត់ការបឹងកេត និងគ្រូជំនួយចូលតវ៉ាដល់ក្នុងទីលាន។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT