Sturridge ​ប្រកាស​ផ្ដល់​រង្វាន់​ជាង​៣​ម៉ឺន​ដុល្លារ ​ឱ្យ​អ្នក​អាច​នាំ​ឆ្កែ​សំណព្វ​របស់​ខ្លួន​មក​វិញ​

ផ្ទះ​របស់​ខ្សែ​ប្រយុទ្ធ Daniel Sturridge ​ត្រូវ​ចោរ​ចូល​លួច​របស់​របរ ​ហើយ​ថែម​ទាំង​យក​ឆ្កែ​១​ក្បាល​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​កីឡាករ Liverpool ​រូប​នេះ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។

Lucky Lucci ​ជា​ឆ្កែ​មួយ​ក្បាល​ដែល Sturridge ​ស្រលាញ់​យ៉ាង​ខ្លាំង ​ហើយ​ការ​បាត់​បង់​វា​នេះ បាន​ធ្វើ​ឱ្យ​សាមី​ខ្លួន​ពិបាក​ចិត្ត។ លើស​នេះ ​រូបគេ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ទៀត​ថា ​នឹង​ផ្ដល់​រង្វាន់​៣​ម៉ឺន​ផោន (ជាង​៣​ម៉ឺន​ដុល្លារ) ​ប្រសិន​ណា​បើ​មាន​អ្នក​អាច​នាំ Lucci ​ត្រលប់​មក​វិញ​ដោយ​សុវត្ថិភាព។ បន្ថែម​ពី​លើ​ការ​ឱ្យ​រង្វាន់​ដល់​អ្នក​រក​ឆ្កែ​ឃើញ​នេះ​ដែរ ​កីឡាករ​វ័យ​២៩​ឆ្នាំ​ក៏​ប្រកាស​ជួន​រង្វាន់​គាប់​ចិត្ត​សម្រាប់​អ្នក​ដែល​ចាប់​បាន​ចោរ​ចូល​លួច​របស់​ក្នុង​ផ្ទះ​របស់​គេ​ផង​ដែរ។

Sturridge ​ត្រូវ​បាន​ក្រុម Liverpool ​ដាក់​ឱ្យ​ក្រុម West Brom ​ខ្ចី​ជើង​តាំង​ពី​ឆ្នាំ​២០១៨​មក​។ ​កីឡាករ​រូប​នេះ​ហាក់​ធ្លាក់​សមត្ថភាព​បន្តិច ​ក្រោយ​ពី​រង​របួស​ច្រើន​លើក​មក៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT