មាន​ក្លឹប​ចិន ​ចង់​បាន Bale ​ប៉ុន្តែ Real Madrid ​មិន​ព្រម​លក់​ឱ្យ​

មាន​ក្លឹប​ចិន​មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ ទាក់ទង​យក​ខ្សែ​ប្រយុទ្ធ Gareth Bale ​ទៅ​លេង ​ប៉ុន្តែ​ត្រូវ​ក្លឹប Real Madrid ​ច្រាន​ចោល​សំណើ​នោះ ព្រោះ​ការ​ចង់​បាន​នេះ​គឺ​មិន​ផ្ដល់​តម្លៃ​ខ្លួន​ទៅ​ក្លឹប​ឡើយ។

ក្លឹប​ចិន​ដែល​ចង់​បាន Bale ​បាន​ឱ្យ​សាមី​ខ្លួន​ដល់​ជាង​១​លាន​ដុល្លារ​ឯ​ណោះ​ក្នុង​១​សប្ដាហ៍ ដើម្បី​នាំ​យក​កីឡាករ​វែល​រូប​នេះ។ ​យ៉ាងណាមិញ ​ក្លឹប​ Real Madrid ​មិន​យល់​ព្រម​លក់​ខ្សែ​ប្រយុទ្ធ​លេខ​១១​របស់​ខ្លួន​នោះ​ទេ ​ព្រោះ​អី​ក្លឹប​ចិន​ដែល​ចង់​បាន​នោះ គឺ​ចង់​បាន Bale ​ដោយ Free ​តែ​ម្ដង ​មិន​ចង់​បង់​តម្លៃ​ផ្ដាច់​កុងត្រា​ឡើយ។

ការ​ចង់​បាន​ដោយ​មិន​បង់​ឱ្យ​ក្លឹប​នេះ​ហើយ ទើប Bale ​មិន​អាច​ទៅ​បាន ​ហើយ​ក៏​បន្ដ​លេង​ឱ្យ​ក្រុម Real Madrid ​ក្នុង​ការ​ប្រកួត​មិត្តភាព​រដូវ​ក្ដៅ​ទៀត។ ដោយ​បច្ចុប្បន្ន​ពួកគេ​កំពុង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ប្រទេស​កាណាដា៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT