[ផ្លូវការ] កូន​ប្រុស Zidane ដើរ​ចេញ​ពី Real Mdrid ទៅ​រក​បាន​ក្លឹប​ថ្មី​ជ្រក​ហើយ

អ្នកចាំទី Luca Zidane ដែល​ជា​កូន​ប្រុស​បង្កើត​របស់​អ្នកចាត់ការ​លោក Zinedine Zidane ​បាន​ចាកចេញ​ពី Real Madrid ទៅ​ចូលរួម​ជាមួយ​ក្លឹប Racing Santander ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ហើយ។

បុរស​វ័យ ២១ ពុំ​បាន​ចូលរួម​ជាមួយ​មិត្ត​រួម​ក្រុមរ​បស់​គេ​នៅ​ក្លឹប Real Madrid ​សម្រាប់​ប្រកួត​ត្រៀម​បើក​រដូវ​កាល​នៅ​ប្រទេស​កាណាដា​នា​ចុង​ខែ​កក្កដា​នេះ​ទេ។ តាម Marca ​បាន​ចុះ​ផ្សាយ​ថា​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំង​សងខាង ជា​កត្តា​ដែល​អាច​ជំរុញ​ឲ្យ​ Keylor Navas អាច​បន្ត​ឈរ​ជើង​នៅ​ក្លឹប​ស្តេច​ស​ត​ទៅ​ទៀត។

បញ្ជាក់​ថា​ការ​ចាកចេញ​របស់ Luca គឺ​ជា​កីឡាករ​ទី ៧ ហើយ​នា​រដូវ​ក្តៅ​នេះ ដោយ​រួម​មាន Marcos Llorente, Mateo Kovacic, Raul de Tomas, Sergio Reguilon, Martin Odegaard និង Theo Hernandez ​ដែល​បាន​ចែកផ្លូវ​ជាមួយ​ក្លឹប។ ប្រភព៖ Marca​