Thiago ជំរុញ​ឲ្យ Dembele ដើរ​ចេញ​ពី Barca ហើយ​ផ្លាស់​មក​ចូលរួម​នៅ​ក្លឹប​នេះ

Thiago Alcantara ​បាន​ជំរុញ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ស្លាប Ousmane Dembele ចាកចេញ​ពី Barcelona នា​រដូវ​ក្តៅ​នេះ និង​មក​ចូលរួម​ជាមួយ​ខ្លួន​នៅ​ក្លឹប Bayern Munich។

បុរស​វ័យ ២២ ឆ្នាំ​ដែល​បាន​ចាយ​ពេល ២ រដូវ​កាល​នៅ Camp Nou កន្លង​មក​ហាក់​មាន​បញ្ហា​របួស​ច្រើន ធ្វើ​ឲ្យ​គេ​បាត់បង់​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត។ ឆ្លើយតប​នឹង​ចចាមអារ៉ាម​កន្លង​ទៅ​ធ្លាប់​លឺ​ថា Bayern ​បាន​ដាក់​សំណើ ៧០ លាន​អឺរ៉ូ​ចង់​បាន​កីឡាករ​បារាំង​មក​ចូលរួម​នៅ​ទឹក​ដី​អាល្លឺម៉ង់ ក្រោយ​ការ​ចាកចេញ​របស់ Ribery និង Robben។

ជជែក​ដល់​រឿង​នេះ​ Thiago បាន​និយាយ​ប្រាប់ Diario Sport ថា៖ “Dembele ជា​កីឡាករ​ល្អ​ម្នាក់ ​នាម​ជា​កីឡាករ​ដែល​ខ្ញុំ​ធ្លាប់​តតាំង​ជាមួយ​គាត់ ដោយ​ខ្ញុំ​រីករាយ​នឹង​ចង់​លេង​ជាមួយ​កីឡាករ​ល្អៗ​ដែល​មក​ចូលរួម​នៅ Bayern ​ប៉ុន្តែ​ខ្ញុំ​មិនមែន​ជា​អ្នក​សម្រេច​លើ​ការ​ចុះ​ហត្ថលេខា​យក​កីឡាករ​រូប​ណា​មួយ​នោះ​ទេ”។

​បញ្ជាក់​ថា​កីឡាករ​បារាំង​រក​បាន ១៤ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ២០ លើក​នៅ LaLiga ​កាល​ពី​រដូវ​កាល ២០១៨/១៩ ដោយ​អនាគត​របស់​គេ​ក៏​កំពុង​ចាក់ស្រេះ​ជាមួយ​ការ​មក​ដល់​របស់ Neymar ​ផង​ដែរ។ ប្រភព៖ AF

  • Thiago ជំរុញ​ឲ្យ Dembele ដើរ​ចេញ​ពី Barca ហើយ​ផ្លាស់​មក​ចូលរួម​នៅ​ក្លឹប​នេះ