អ្នកចាំទី​ដៃ​ទី​ពីរ Neto៖ “ខ្ញុំ​មក Barcelona ដើម្បី​ជួយ​ឲ្យ​ក្រុម​ឈ្នះ Champions League”

កីឡាករ​ប្រេស៊ីល Norberto Neto Murara ​ដែល​ទើប​តែ​ចាកចេញ​ពី Valencia ផ្លាស់​មក​ចូលរួម​នៅ​តំណែង​ជា​អ្នកចាំទី​ដៃ​ទី​ពីរ​របស់​ក្លឹប Barcelona ​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ចង់​ឈ្នះ​ពាន Champions League ​ជាមួយ​ក្លឹប​ថ្មី។

ជជែក​នៅ​ថ្ងៃ​បង្ហាញ​ខ្លួន Neto និយាយ​ថា៖ “នេះ​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ ដោយ​ខ្ញុំ​កំពុង​ក្លាយជា​មនុស្ស​រីករាយ​បំផុត​ក្នុង​លោក ​ហើយ​មក​ក្លឹប​នេះ​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ ជាមួយ​នឹង​កិត្តិយស​ដែល​ចង់​ឈ្នះ Champions League រៀងរាល់​ឆ្នាំ”។

លោក​សង្កត់​ធ្ងន់៖ “ខ្ញុំ​ធ្លាប់​ស្ថិត​នៅ​ក្រុម​ដែល​ចាញ់ Champions League វគ្គ​ផ្តាច់ព្រ័ត្រ បែប​នេះ​ទើប​ជា​ហេតុផល​ដែល​ខ្ញុំ​មក​ Barca ដើម្បី​ប្រជែង​ឈ្នះ Champions Leauge និង​ជួយ​មិត្ត​រួម​ក្រុម​ខ្ញុំ​ដើម្បី​ដណ្តើម​យក​វា​ឲ្យ​បាន”។

បញ្ជាក់​ថា Neto ជាប់​កុងត្រា​ជាមួយ​ក្លឹប​ដល់​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២៣ ​ដោយ​រូប​គេ​ទទួល​បាន​អាវ​លេខ ១៣ ដែល​ជា​អាវ​ចាស់​របស់ Jasper Cillessen ដែល​ទើប​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប​ប្រជៀវ Valencia។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT